ក្រៅពីកំដរចេញក្រៅដើរលេង បើប្រុសៗធ្វើរឿងទាំង៣នេះ ដឹងតែស្រលាញ់អ្នកពិតៗម៉ង

0
137

មានបុរសៗជាច្រើនអាចនិយាយថាពួកគេចូលចិត្តយើង ប៉ុន្តែមានមិនច្រើនទេដែលអាចបង្ហាញទង្វើដែលគេស្រលាញ់មកកាន់យើងបាននោះ។ ខាងក្រោមនេះជាចំនុចសាមញ្ញៗដែលអាចអោយយើងដឹងថាតើគាត់ស្រលាញ់យើងពិតប្រាកដឬអត់?

  • មិនមានរឿងសម្ងាត់លាក់ក្នុងទូរស័ព្ទ និងកុំព្យូទ័ររបស់គាត់

ទូរស័ព្ទដៃគឺជាវត្ថុសំខាន់ផ្ទាល់ខ្លួនមួយ ប្រសិនបើគាត់អនុញ្ញាតអោយអ្នកប្រើប្រាស់ ឬឆែកអ្វីៗក្នុងនោះបានន័យថាគាត់កំពុងតែចង់បង្ហាញអោយអ្នកដឹងថាគាត់មិនមានអ្វីលាក់បាំងនឹងអ្នកឡើយ។ បុរសដែលស្រលាញ់យើងពិតប្រាកដនឹងមិនខឹងយើង ដោយសារតែយើងចង់មើលទូរស័ព្ទរបស់គាត់ឡើយ។ ហើយអ្វីដែលសម្ងាត់មួយចំនួន គាត់អាចនឹងប្រាប់អោយយើងបានដឹងផងដែរ។

  • បង្ហាញប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិអោយដឹងពីវត្តមានរបស់អ្នក

បុរសដែលស្រលាញ់យើងពិត រមែងចង់អោយពិភពលោកទាំងមូលបានដឹងថាយើងជាមនុស្សពិសេសរបស់គាត់។ ហើយសម្រាប់បុរសដែលមិនស្រលាញ់យើងទេនោះ ប្រាកដជាបារម្ភខ្លាចពិភពលោកដឹងពីទំនាក់ទំនងរវាងអ្នក និងគាត់ទៅវិញ។ នេះគឺជាវិធីដ៏ល្អមួយក្នុងការបង្ហាញពីសេចក្តីស្រលាញ់រវាងមនុស្សពីរនាក់ ដោយណែនាំអ្នកទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនគាត់។ ហើយយើងក៏តែងតែសង្ឃឹមអាចដឹងពីគាត់បានច្រើនជាងនេះ និងធ្វើជាផ្នែកមួយនៃជីវិតរបស់គាត់ផងដែរ។

  • គាត់មិនកំណាញ់ជាមួយអ្នក

ចំនុចនេះយើងមិនមែនសំដៅទៅលើតែលុយនោះទេ ប៉ុន្តែនៅមានចំនុចផ្សេងៗជាច្រើនទៀត។ ក្នុងនោះមានទាំងសេចក្តីស្រលាញ់ និងការលះបង់មកកាន់អ្នកផងដែរ។ ដោយគាត់ហ៊ានរត់ជាមួយអ្នក, ហ៊ានណាត់អ្នកចេញក្រៅ, ហ៊ានទៅដើរលេងជាមួយអ្នក និងចំណាយពេលជាមួយអ្នកដោយមិនមានអារម្មណ៍ឈឺចាប់ឡើយ។ ទាំងអស់នេះហើយដែលអាចអោយយើងមើលឃើញពីទំហំនៃទឹកចិត្តរបស់គាត់។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here