គន្លឹះ ៧យ៉ាងធ្វើអោយធ្មេញរលោង និងសើចមកចាំងស្អាត

0
303

យុវវ័យជាច្រើនសម័យបច្ចុប្បន្នផ្តោតការយកចិត្តទុកដាក់តែសម្រស់នៅលើផ្ទៃមុខតែប៉ុណ្ណោះ។ រហូតដល់មើលរំលងតំហែទាំអនាម័យមួយចំនួនដែលគួរតែថែទាំ ហើយក៏ជាចំនុចទាក់ទាញមួយរបស់មនុស្សស្រីផងដែរ។ យើងមិនគួរមើលរំលងសុខភាពមាត់ធ្មេញនោះទេ។ ជាពិសេសពេលដែលធ្មេញយើងមើលមកសស្អាត វាក៏បញ្ជាក់អោយដឹងថាយើងមានសុខភាពល្អ និងចេះថែទាំខ្លួនឯងផងដែរ។

ប៉ុន្តែការដែលមានធ្មេញសចាំងបាន មិនមែនសុខៗងើបពីគេងមកមានស្រាប់ឯណា។ ពីព្រោះធ្មេញស និងរឹងមាំទាមទារអោយមានការថែទាំខ្ពស់ផងដែរ។ ប៉ុន្តែប្រសិនបើមិត្តនារីយើងមិនដឹងពីរបៀបថែទាំមាត់ធ្មេញអោយស្អាត និងសនោះទេ។ ថ្ងៃនេះវាចា នឹងបង្ហាញគន្លឹះល្អៗមួយចំនួនប្រាប់អ្នករាល់គ្នា។

តិចនិកទី១៖ ដុសធ្មេញអោយបានត្រឹមត្រូវ

ដុសធ្មេញអោយបានត្រឹមត្រូវ វានឹងជួយសំអាតគ្រប់ចន្លោះប្រហោងនៅក្នុងធ្មេញបានយ៉ាងមានប្រសិទ្ធិភាព។ យើងគួរដុសសំអាតធ្មេញហោចណាស់២ដងក្នុងមួយថ្ងៃ ហើយក្នុងមួយដងត្រូវដុសហោចណាស់២នាទី ដើម្បីសំអាតមាត់ និងធ្មេញបានស្អាតល្អ។

តិចនិកទី២៖ ប្រើផលិតផលធ្វើអោយធ្មេញស

មានផលិតផលជាច្រើននៅលើទីផ្សារជួយធ្វើអោយធ្មេញស។ មិនថាជាបន្ទះធ្វើអោយធ្មេញស, ថ្នាំដុសធ្មេញអោយស ឬទឹកខ្ពុលមាត់នោះទេ។ ប៉ុន្តែមិត្តនារីរាល់គ្នាត្រូវតែសិក្សាអោយបានច្បាស់លើការរៀបរាប់ពីរបៀបប្រើប្រាស់ជាមុនសិន។

តិចនិកទី៣៖ ប្រើប្រាស់ច្រាស់ដុសធ្មេញអេឡិចត្រូនិក

ដុសសំអាតធ្មេញជាមួយនឹងច្រាសធម្មតា ប្រហែលជាមិនអាចសំអាតស្នាមប្រឡាក់ជាប់លើធ្មេញបានស្អាតល្អនោះទេ។ ដំណោះស្រាយគឺជ្រើសរើសច្រាស់ដុសធ្មេញអេឡិចត្រូនិក វាមានប្រសិទ្ធិភាពខ្ពស់ក្នុងការសំអាតធ្មេញរបស់អ្នកជាង។ ហើយក៏មានម៉ូឌែលខ្លះមានប្រព័ន្ធគ្រប់គ្រងដោយអាចកំណត់រយៈពេលសំអាតធ្មេញ២នាទីបានផងដែរ។

តិចនិកទី៤៖ កាត់បន្ថយ និងឈប់ផឹកភេសជ្ជៈដែលធ្វើអោយធ្មេញលឿង

ម្ហូបអាហារមួយចំនួនដែលយើងប្រកែកមិនបាន ពេលខ្លះវាមានផលប៉ះពាល់ធ្វើដល់ពណ៌ធ្មេញរបស់យើង។ ក្នុងនោះដែរមានដូចជា៖ ភេសជ្ជៈកំប៉ុង បូករួមជាមួយនឹងតែ និងកាហ្វេដែលធ្វើអោយសឹកកាចាធ្មេញរបស់យើង។ ទាំងអស់នេះសុទ្ធតែទុកស្នាមលឿងជាប់នៅលើធ្មេញផងដែរ។

តិចនិកទី៥៖ ប្រើខ្សែសំអាតធ្មេញមួយចំនួន

មានមនុស្សមួយចំនួនប្រហែលជាមិនដែលសំអាតធ្មេញអោយបានស្អាតនោះទេ។ ប៉ុន្តែតើអ្នកជឿរឺអត់ការប្រើខ្សែសំអាតធ្មេញនឹងជួយសំអាតក្រមធ្មេញ និងកំទេចអាហារដែលជាប់នៅចំនុចប្រសព្វនៃធ្មេញ។ បើយើងអាចធ្វើបែបនេះ២ទៅ៣ដងក្នុងមួយថ្ងៃ វាអាចនឹងជួយអោយធ្មេញមើលទៅស និងស្អាតជាងមុនផងដែរ។ យើងគួរព្យាយាមជ្រើសប្រដាប់សំអាតធ្មេញប្រភេទណាដែលមិនស្រួចពេក ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ពេលសំអាតធ្មេញ។

តិចនិកទី៦៖ ខាត់ធ្មេញអោយស ជាមួយនឹងម្សៅសូដា

តើមានអ្នកណាជឿខ្លះថាយើងអាចសំអាតធ្មេញជាមួយនឹងម្សៅសូដាធ្វើអោយធ្មេញស? ទោះជាយ៉ាងណាក៏ដោយ កុំប្រើម្សៅសូដាមកខាត់ធ្មេញជារៀងរាល់ថ្ងៃ។ ពីព្រោះម្សៅនេះអាចនឹងធ្វើអោយកាចាធ្មេញខូច ប្រសិនបើយើងធ្វើវាញឹកញាប់។

តិចនិកទី៧៖ ប្រើថ្នាំដុសធ្មេញមានផ្ទុកជាតិខនិជ

ខនិជ គឺជាសារធាតុមួយដែលត្រូវបានយកមកប្រើប្រាស់ក្នុងផលិតផលមាត់ធ្មេញជាច្រើន។ ទាំងថ្នាំដុសធ្មេញ និងទឹកខ្ពុលមាត់មិនត្រឹមតែជួយថែរក្សាអញ្ចាញធ្មេញ និងធ្មេញអោយមានសុខភាពល្អនោះទេ។ ប៉ុន្តែអាចជួយអោយធ្មេញមើលមកសស្អាតជាងមុនផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here