គ្រឿងសម្អាងដែលថ្លៃបំផុតរបស់មនុស្សស្រីគឺ ស្នាមញញឹម

0
298

ស្នាមញញឹម គឺជាភាពស្រស់ស្អាតបំផុត ដែលធ្វើអោយអ្នកអាចទទួលបានអ្វីៗជាច្រើននៅក្នុងជីវិត។

មនុស្សស្រីដែលរៀបការ មិនមែនសម្រាប់មកធ្វើមុខក្រញ៉ែក្រញ៉ូវពេញមួយថ្ងៃនោះទេ។ ប៉ុន្តែជាមនុស្សស្រីម្នាក់ដែលតែងតែធ្វើអោយស្វាមីមានអារម្មណ៍ធូរស្រាលទៅវិញទេ។ ទោះបីជាថ្ងៃនេះអ្នកមិនបានស្លៀកពាក់ស្អាតបាត លាបក្រែមក្រហមព្រឿងៗក៏ពិតមែន។ តែតើអ្នកមានធ្លាប់គិតខ្លាចស្វាមីរបស់អ្នកធុញទ្រាន់នឹងអ្នកដែររឺអត់? បុរសដែលស្រឡាញ់អ្នកពិត មិនគិតអាយុ ឬវ័យរបស់អ្នកនោះ។ ការដែលអ្នកចេះអត់អោន និងមិនក្រញ៉ែក្រញ៉ូវគួរអោយធុញនោះហើយទើបធ្វើអោយអ្នកកាន់តែស្រស់ស្អាត ហើយស្វាមីកាន់តែស្រឡាញ់។ កុំប្រើទឹកភ្នែកមករំពឹងការស្រឡាញ់ពីមនុស្សប្រុស។

នេះជាជីវិតរបស់អ្នកៗគួរតែប្រើវាអោយមានតម្លៃ និងលើកកម្ពស់ដល់ខ្លួនឯង។ ទោះបីជាអ្នកត្រូវក្រោកមកម្នាក់ឯង ដើម្បីចាប់ផ្តើមអ្វីៗសារជាថ្មី។ ទោះបីបុរសៗមួយចំនួនគិតថាជីវិតអ្នកមានហេតុផលច្រើនសម្រាប់ធ្វើអោយអ្នកហូរទឹកភ្នែក។ ប៉ុន្តែអ្នកត្រូវតែបង្ហាញទៅវិញថាអ្នកមានហេតុផលជាច្រើនណាស់សម្រាប់ធ្វើអោយខ្លួនឯងសើចសប្បាយទៅវិញទេ។

មនុស្សស្រីដែលកាន់តែស្រស់ស្អាត គឺជាភាពរីករាយដែលបង្ហាញតាមរយៈស្នាមញញឹម។ វាគ្រប់គ្រាន់នាស់ទៅហើយក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗ។ ប្រសិនបើអ្នកចង់គ្រប់គ្រងជីវិតរបស់អ្នក ប្រសិនបើអ្នកចង់ធ្វើអោយជីវិតរបស់អ្នកតែងតែពោរពេញទៅដោយសំណើច អ្នកគួរតែប្រើជីវិតរស់នៅជាខ្លួនឯង និងខំប្រឹងធ្វើការសន្សំលុយ។ ពីព្រោះវាជាចំនុចតែមួយគត់ដែលមិនមាននរណាម្នាក់អាចមកបំផ្លាញអ្នកបាន។

បុរសៗតែងតែចង់អោយអ្នកធ្វើជាអ្នកគាំទ្ររបស់គាត់ ប៉ុន្តែសម័យនេះមនុស្សស្រីក៏ត្រូវការពេលដើម្បីគ្រប់គ្រងជីវិតរបស់ខ្លួនឯងដូចគ្នា។ មិនមែនត្រូវនៅតែក្នុងផ្ទះទន្ទឹងចាំស្វាមីតែមួយមុខនោះទេ គឺយើងត្រូវចេញក្រៅបង្ហាញអោយគាត់ឃើញថា អ្នកក៏មានសមត្ថភាពគ្រប់គ្រាន់ធ្វើនូវអ្វីផ្សេងៗជាច្រើនផងដែរ។

នៅពេលដែលអ្នកមានសមត្ថភាព និងមានតម្លៃនោះបុរសៗក៏មិនសូវជាហ៊ានក្បត់ ឬបំផ្លាញអ្នកដែរ។ អ្នកត្រូវដឹងពីរបៀបនៃការប្រើស្នាមញញឹម ជាជាងប្រើទឹកភ្នែកដើម្បីឃាត់មនុស្សប្រុស។

ប្រសិនបើអាពាហ៍ពិពាហ៍របស់អ្នកមិនមានភាពស្មោះត្រង់ ស្វាមីរបស់អ្នកក៏មិនសូវជាខ្វល់ខ្វាយដែរនោះ អ្នកគួរតែបន្តោយអោយទៅចុះ។ អ្វីដែលមិនមានសាកសមនឹងនៅ កុំព្យាយាមឃាត់អី។ រក្សាស្នាមញញឹមដ៏ស្រស់ស្អាតរបស់អ្នក នោះភាពរីករាយនឹងរត់មករកអ្នក។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here