ញ៉ាំខ្ទឹមបារាំងជាប្រចាំ នោះអ្នកនឹងឃើញប្រសិទ្ធិភាពដ៏អស្ចារ្យ

0
286

ខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម, ជួយកាត់បន្ថយសារធាតុអ័ងស៊ុយលីននៅក្នុងឈាម និងល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។

  • មានប្រយោជន៍សម្រាប់សុខភាពបេះដូង

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម, សមាសធាតុប្រឆាំងនឹងការរលាក, កាត់បន្ថយទ្រីគ្លីសេរីដ, បន្ថយកម្រិតកូឡេស្តេរ៉ុល  និងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងសម្រាប់អ្នកយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះខ្ទឹមបារាំងមានផ្ទុកនូវមុខងារប្រឆាំងនឹងការរលាកដ៏មានឥទ្ធិពល ដែលអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ និងការពារការប្រឆាំងនឹងកំណកឈាមដែលល្អសម្រាប់សុខភាពផងដែរ។

  • គ្រប់គ្រងជាតិស្ករក្នុងឈាម

ប្រសិនបើអ្នកទទួលទានខ្ទឹមបារាំងជាប្រចាំនឹងអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ហើយខ្ទឹមបារាំងមានសារៈសំខាន់ខ្លាំងសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ដើម្បីជួយធ្វើឱ្យស្ថានភាពរបស់ពួកគេប្រសើរឡើងវិញ។ លើសពីនេះទៀត នៅក្នុងខ្ទឹមបារាំងក៏ផ្ទុកនូវសមាសធាតុquercetin និងស្ពាន់ធ័រជាច្រើនដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែមផងដែរ។

  • ល្អសម្រាប់សុខភាពឆ្អឹង

យោងតាមការសិក្សាមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រអាមេរិកជាមួយនឹងស្ត្រីដែលមានវ័យកណ្តាល និងស្ត្រីអស់រដូវចំនួន ២៤នាក់បានអោយដឹងថា អ្នកដែលទទួលទានទឹកខ្ទឹមបារាំង ១០០ម.លក្នុងមួយថ្ងៃ រយៈពេល ៨សប្តាហ៍នឹងធ្វើអោយដង់ស៊ីតេពុកឆ្អឹងមានការប្រសើរឡើង។ ក្រៅពីនេះនៅពេលទទួលទានខ្ទឹមបារាំងនឹងជួយកាត់បន្ថយស្ត្រេស, បង្កើនកម្រិតប្រឆាំងអុកស៊ីតកម្ម, កាត់បន្ថយការបាត់បង់ឆ្អឹង និងបាក់ឆ្អឹងចំពោះស្ត្រីវ័យកណ្តាល និងវ័យចំណាស់ផងដែរ។

  • មានសារធាតុប្រឆាំងនឹងបាក់តេរី

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ខ្ទឹមបារាំងមានផ្ទុកនូវសារធាតុquercetinដែលអាចទប់ទល់នឹងការលុកលុយនៃបាក់តេរីដែលមានគ្រោះថ្នាក់ដូចជា៖ E.coli, bacillus green pus។ ដូច្នេះនៅពេលអ្នកទទួលទានខ្ទឹមបារាំង នោះអ្នកកម្រនឹងឆ្លងវីរុស និងបាក់តេរីដែលមិនងាយនឹងផ្តាសាយ, មានបញ្ហាផ្លូវដង្ហើម និងរលាកសួតណាស់។

  • ជំរុញសុខភាពរំលាយអាហារ

អាស៊ីតខ្លាញ់សង្វាក់ខ្លីនេះជួយពង្រឹងសុខភាពពោះវៀន, បង្កើនភាពស៊ាំ, កាត់បន្ថយការរលាក និងល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here