ណាត់គ្នាលើកដំបូង បើស្រីៗហ៊ានសម្រេចចិត្តបែបនេះ គ្មានបុរសណាស្រឡាញ់អ្នកឡើយ

0
354

ទោះបីជាអ្នកមានសម្រស់ស្រស់ស្អាតយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការសម្រេចចិត្តបែបនេះពេលណាត់ជួបគ្នាលើកដំបូងនោះ ប្រុសៗនឹងចេញឆ្ងាយពីអ្នកជាមិនខាន។

  • មិនផ្តល់តម្លៃអោយខ្លួនឯង

មនុស្សស្រីដែលមិនផ្តល់តម្លៃអោយខ្លួនឯង រមែងមិនខ្វាយខ្វល់ពីរឿងនៅជាមួយគ្នាទាំងដែលទើបតែណាត់ជួបលើកទីមួយនោះទេ។ ហាក់ដូចជាបង្ហាញអោយឃើញថានាងប្រហែលជាមិនបានពេញចិត្តចំពោះរាងកាយរបស់ខ្លួន និងមិនបានយល់ពីអ្វីទៅដែលជាតម្លៃរបស់មនុស្សស្រីឡើយ។

  • មិនបានស្រលាញ់បុរសម្នាក់នោះចេញពីចិត្ត ប៉ុន្តែមានចេតនាផ្សេង

នៅពេលដែលមនុស្សស្រីហ៊ាននៅជាមួយមនុស្សប្រុសទាំងដែលទើបជួបគ្នាលើកដំបូងនោះ វានឹងធ្វើអោយប្រុសៗកាន់តែមានការប្រុងប្រយ័ត្នជាងមុន។ ដោយពួកគាត់នឹងដឹងថានាងមិនមានអារម្មណ៍ស្រលាញ់សម្រាប់គាត់ឡើយ តែនាងប្រហែលជាត្រូវការអ្វីផ្សេងដែលក្នុងនោះអាចជាលុយ, សម្ភារៈ ឬឱកាសផ្សេងៗ។ ពីព្រោះមនុស្សស្រីដែលត្រឹមត្រូវ និងច្បាស់លាស់នឹងមិនមានអត្តចរិកបែបនេះឡើយ។

  • គ្រាន់តែត្រូវការមនុស្សម្នាក់ដែលអាចបំពេញតម្រូវការរបស់នាង

បកទៅចំនុចទី១ បង្ហាញអោយឃើញថានាងមិនបានច្បាស់លាស់ជាមួយនឹងបុរសម្នាក់នោះទេ។ អ្វីដែលនាងត្រូវការពីបុរសម្នាក់នោះ គឺដើម្បីបំពេញតម្រូវការរបស់ខ្លួនឯងប៉ុណ្ណោះ។ ហើយសម្រាប់បុរសៗដែលកំពុងស្វែងរកស្នេហាពិត ប្រហែលជាត្រូវប្តូរទិសដៅហើយ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here