ទម្លាប់អាក្រក់ ១០ យ៉ាងដែលធ្វើអោយសក់ជ្រុះដោយមិនដឹងខ្លួន

0
632

សក់ជ្រុះ, សក់ស្តើង, ក្បាលទំពែក ទាំងនេះសុទ្ធតែជាបញ្ហាចំបងដែលមនុស្សជាច្រើនកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។ ទៅណាក៏លឺតែគេនិយាយគ្នាថា សក់ខ្ញុំស្តើងណាស់ឥឡូវ ហើយជ្រុះគ្រប់កន្លែង មិនដឹងធ្វើម៉េចបានបាត់ទេ?។ តើអ្នកមាន​ដឹងទេថាការដែលសក់អ្នកជ្រុះអាចបណ្តាលមកពីទម្លាប់អាក្រក់ដែលអ្នកធ្វើជាប្រចាំ? យើងអាចធ្លាប់ប្រើផលិតផលដែលមានផលប៉ះពាល់ និងបំផ្លាញសក់របស់យើងដោយមិនដឹងខ្លួន។ មកមើលទាំងអស់គ្នា តើទម្លាប់បែបណាដែលបណ្តាលឱ្យជ្រុះសក់?

ឧស្សាហ៍កក់សក់ជាមួយទឹកក្តៅ

ការដែលងូតទឹកក្តៅអ៊ុនៗនឹងជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែបើអ្នកងូតទឹកក្នុងសីតុណ្ហភាពក្តៅខ្លាំង វានឹងផ្តល់ផលប៉ះពាល់អាក្រក់ដល់ស្បែកក៏ដូចជាសក់របស់អ្នកផងដែរ។ យើងគួរតែកក់សក់ដោយប្រើទឹកត្រជាក់ ឬទឹកក្តៅអ៊ុនៗល្មមបានហើយ។

លេងម៉ូតសក់ជាមួយនឹងម៉ាស៊ីនកំដៅខ្ពស់

ការដែលធ្វើម៉ូតសក់ជាមួយនឹងម៉ាស៊ីនកំដៅខ្ពស់ជាប្រចាំនឹងធ្វើអោយសក់ស្ងួត, បែកចុង, ខ្វះភាពទន់។ យូរៗទៅ វានឹងបណ្តាលឱ្យអ្នកមានបញ្ហាជ្រុះសក់ដូចដែលអ្នកឃើញអញ្ចឹង។

ប្រើប្រាស់ផលិតផលដែលជួយការពារកំដៅ មុនលេងម៉ូតសក់

មុននឹងអ្នកចាប់ផ្តើមលេងម៉ូតសក់ជាមួយនឹងម៉ាស៊ីនកំដៅដែលមានដូចជា ម៉ាស៊ីនកៀបសក់ ឬមូលសក់។ អ្នកគួរតែប្រើប្រាស់ផលិតផលដែលជួយការពារសក់ពីកំដៅជាមុនសិន។ ដើម្បីការពារអ្នកពីការជ្រុះសក់ពីកំដៅចេញពីម៉ាស៊ីនដែលយើងទទួលបាន។

ប្រើស្និតធ្មេញធំ និងសិតសក់ថ្នមៗ ដើម្បីសិតសក់ដែលជំពាក់ខ្លាំង

មនុស្សមួយចំនួនចូលចិត្តសិតសក់ប្រញាប់ៗ។ ហើយទម្លាប់ផ្លុំសក់, ទាញសក់​ និងសិតសក់ឱ្យខ្លាំងៗងាយនឹងឱ្យសក់ជ្រុះ។ លើសពីនេះ ការធ្វើបែបនេះនឹងធ្វើឱ្យសក់បែកចុង និងសរសៃសក់កាន់តែខ្សោយ។ ដូច្នេះមុនពេលប្រើស្និតសិតសក់ អ្នកគួរតែដដុសសក់របស់អ្នកថ្នមៗ ដើម្បីកុំអោយសក់អ្នកជំពាក់ពេលសិត ហើយអ្នកគួរតែប្រើប្រាស់ស្និតដែលមានធ្មេញធំៗ និងសិតសក់របស់អ្នកអោយថ្នមៗផងដែរ។

សិតសក់ខ្លាំងៗ ពេលសក់កំពុងសើម

នៅពេលដែលសក់របស់យើងសើម សក់របស់យើងរឹតតែជំពាក់និងក្រដាញ់ចូលគ្នា។ វាត្រូវការអោយអ្នកថែទាំដោយថ្នមៗ ហើយប្រសិនបើអ្នកនៅតែមានៈសិតសក់ដែលជំពាក់ ទាំងសក់នៅសើម នោះសក់របស់អ្នកនឹងជ្រុះកាន់តែច្រើនជាងធម្មតា។ ហើយនឹងធ្វើអោយសរសៃសក់អ្នកខ្សោយផងដែរ។

ប្រើប្រាស់សារធាតុគីមីសំរាប់ព្យាបាលសក់

ការព្យាបាលដើម្បីបំប៉ន និងបន្ថែមសម្រស់ដល់សក់ អ្នកគួរជ្រើសរើសវិធីព្យាបាលណាដែលថ្នមដល់សក់របស់អ្នក។ អ្នកគួរតែពិនិត្យលិខិតបញ្ជាក់ពីគុណភាព និងសុវត្ថិភាពរបស់ផលិតផលមុននឹងអ្នកជ្រើសរើស។ ប្រសិនបើពេលដែលអ្នកចាប់ផ្តើមប្រើផលិតផល ហើយសក់​និងស្បែកក្បាលរបស់អ្នកចាប់ផ្តើមមានអារម្មណ៍ថាមិនប្រក្រតី អ្នកគួរតែឈប់បញ្ឃប់ការប្រើប្រាស់ភ្លាម។

ប្រើកន្សែងរុំសក់ឱ្យស្ងួត បន្ទាប់ពីកក់សក់រួច

សក់សើម គឺជាពេលមួយដែលត្រូវការការថែទាំពិសេស។ បន្ថែមពីលើ ការមិនសិតសក់ខ្លាំងៗ អ្នកមិនគួរប្រើកន្សែរបស់អ្នកមករុំសក់ បន្ទាប់ពីកក់សក់រួចភ្លាមនោះទេ។ អ្នកគួរប្រើកន្សែងជូតទឹកចេញពីសក់ថ្នមៗសិន សឹមទុកកន្សែងរុំមួយភ្លែត ដើម្បីឱ្យក្រណាត់ស្រូបយកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីសក់។

អ៊ុតសក់, កៀបសក់ត្រង់, លេងពណ៌សក់ញឹកញាប់

ការអ៊ុតសក់មិនថាអ៊ុតត្រង់ ឬមូលរួញ​​ និងលេងពណ៍ច្រើនដោយមិនទុកពេលដើម្បីឱ្យសក់សម្រាកខ្លះ នឹងធ្វើឱ្យសក់ខ្សោយ, ស្ងួត និងជ្រុះកាន់តែងាយស្រួល។ យើងគួរតែជ្រើសរើសផលិតផលណាដែលប៉ះពាល់ដល់សក់ រួមជាមួយនឹងការថែរក្សាសក់ឱ្យបានទៀងទាត់។ ហើយយើងគួរតែកំណត់រយៈពេលណាមួយ ដើម្បីអោយសក់សម្រាកពីការតុបតែងទាំងអស់នោះ និងនៅបែបធម្មជាតិ។

ត្រូវកំដៅព្រះអាទិត្យញឹកញាប់

ការស្រូបយកពន្លឺព្រះអាទិត្យ កាំរស្មីយូវីនឹងធ្វើឱ្យសក់អ្នកខូច។ យើងគួរតែជ្រើសរើសប្រើប្រាស់ផលិតផលថែរក្សាសក់ណាដែលត្រូវនិងល្អសំរាប់ប្រភេទសក់របស់អ្នក។ ជៀសវាងត្រូវពន្លឺព្រះអាទិត្យរយៈពេលយូរ អ្នកអាចពាក់មួក ឬបាំងឆ័ត្រ ដើម្បីការពារសក់ពីព្រះអាទិត្យ។

សេពគ្រឿងស្រវឹង និងជក់បារីច្រើន

ការដែលសេពគ្រឿងស្រវឹង និងជក់បារីញឹកញាប់ក៏ជាហេតុផលមួយដែលធ្វើអោយសក់របស់អ្នកខ្សោយ និងខូចផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here