ទាល់តែពាក់ម៉ាសជាប់ បានដឹងខ្លួនមានក្លិនមាត់ មកដឹងមូលហេតុដែលបណ្តាលអោយមានក្លិនមាត់

0
250

ការពិតទៅ មានមនុស្សស្រីជាច្រើនប្រហែលជាមិនបានដឹងថាខ្លួនឯងមានក្លិនដង្ហើមមិនល្អឡើយ។ ប៉ុន្តែដល់សម័យកាលកូវីតតម្រូវអោយពាក់ម៉ាសជាប់រហូត បានចាប់អារម្មណ៍ក្លិនដង្ហើមខ្លួនឯងយូរទៅខ្លាំងទៅៗ។ ដើម្បីដោះស្រាយបញ្ហាមួយនេះ ភាគច្រើនគឺយើងជ្រើសទំពារស្ករកៅស៊ូ តែវាក៏ជួយមិនបានទាំងស្រុងដែរ។ ជម្រើសដែលល្អបំផុត គឺមករកមើលមូលហេតុ បន្ទាប់មកទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានថ្នាំព្យាបាល។

  • បញ្ហាមាត់

បញ្ហាដង្ហើមភាគច្រើនកើតចេញពីបញ្ហាមាត់មានដូចជា៖ ពុកធ្មេញ, រលាកអញ្ចាញធ្មេញ ឬអញ្ចាញធ្មេញជាដើម។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍មានបញ្ហាក្លិនដង្ហើម វាជាការប្រសើរក្នុងការទៅជួបពេទ្យធ្មេញជំនាញ។ ហើយអនាម័យមាត់មិនបានល្អដូចជាមិនដុសធ្មេញ ក៏អាចបណ្តាលឱ្យមានក្លិនដង្ហើមមិនល្អផងដែរ។

  • បញ្ហាក្រពះពោះវៀន

ជំងឺក្រពះពោះវៀនដូចជា៖ ការរំលាយអាហារ។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានជំងឺរលាកក្រពះ និងបញ្ហាក្រពះពោះវៀន វានឹងធ្វើឱ្យអ្នកមានក្លិនដង្ហើមមិនល្អ។ មូលហេតុចម្បងបំផុត គឺការទល់លាមក ដែលការពារជាតិពុលមិនឱ្យហូរចេញ។ ដូច្នេះអ្នកត្រូវញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន ដើម្បីឱ្យពោះវៀនមានសុខភាពល្អ។

  • ទម្លាប់នៃការញ៉ាំ

អ្នកតែងតែញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ដូចជាខ្ទឹម, ខ្ទឹមបារាំង, ការី, ស្លឹកគូឆាយ។ល។ នឹងបណ្តោយទុកឱ្យមានក្លិនមិនល្អនៅក្នុងមាត់របស់អ្នក។ ការទទួលទានសុរា និងជក់បារីក៏អាចធ្វើឱ្យក្លិនដង្ហើមកាន់តែអាក្រក់ផងដែរ។

  • សម្រកទម្ងន់

តើអ្នកមានដឹងទេថាយើងចាប់ផ្តើមមានក្លិនមាត់មិនល្អ ពេលដែលយើងឃ្លាន? នេះដោយសារតែការកាត់បន្ថយការបញ្ចេញទឹកមាត់ធ្វើឱ្យបាក់តេរីធ្វើសកម្មភាពជាងមុន។ ដូច្នេះអ្នកត្រូវចាំជៀសវាងការសម្រកទម្ងន់ហួសប្រមាណ និងញ៉ាំអាហារអោយបានបីពេលជាប្រចាំ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here