ទឹកឃ្មុំកូរលាយជាមួយទឹកក្តៅមួយពែងជារៀងរាល់ថ្ងៃ ជួយអោយអ្នកស្រកគីឡូ និងល្អសម្រាប់បេះដូង

0
324

ទឹកឃ្មុំមានសារធាតុរ៉ែជាច្រើន និងវីតាមីនដែលល្អសម្រាប់សុខភាពអ្នក។

ការពារការឡើងទម្ងន់

យោងតាមការសិក្សាបង្ហាញថា ទឹកឃ្មុំឆៅមានសមត្ថភាពធ្វើឱ្យអរម៉ូនសកម្មក្នុងការទប់ស្កាត់ចំណង់អាហារ ដើម្បីការពារការឡើងទម្ងន់។ ទឹកឃ្មុំអាចដុតជាតិខ្លាញ់ក្នុងខ្លួន សូម្បីតែពេលអ្នកគេងក៏ដោយ។ ដូច្នេះការផឹកទឹកឃ្មុំពីរស្លាបព្រា មុនពេលចូលគេងនឹងជួយគ្រប់គ្រងទម្ងន់របស់អ្នក។

ព្យាបាលក្អក

នៅក្នុងសមាសធាតុដែលមានជីវជាតិនៃទឹកឃ្មុំ ដើរតួជាឱសថព្យាបាលការក្អកដ៏អស្ចារ្យដែលធ្វើឱ្យបំពង់កស្រឡះល្អ និងការពារការក្អក។យោងតាមការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីPediatrics បានបង្ហាញថា វាជារឿងធម្មតាទេចំពោះក្មេងដែលមានអាយុពី ១ ទៅ ៥ ឆ្នាំដែលមិនសូវមានការក្អកនៅពេលយប់ បន្ទាប់ពីពួកគេញ៉ាំទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ៣០នាទីមុនពេលចូលគេង។ វាពិតជាល្អសម្រាប់សុខភាព។

បង្កើនសុខភាពបេះដូង

ទឹកឃ្មុំជួយពង្រីកសរសៃឈាមនៅក្នុងបេះដូងធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមទៅកាន់បេះដូង ការពារការកកើតកំណកឈាមក្នុងសរសៃឈាមដែលអាចបណ្តាលឱ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ប្រសិនបើមិនការពារ។
ទឹកឃ្មុំក៏ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺក្រិនសរសៃឈាមដោយសារតែការបង្កើតជាតិខ្លាញ់នៅក្នុងសរសៃឈាម។

កាត់បន្ថយហានិភ័យនៃជំងឺវង្វេង

អ្នកទទួលទានទឹកឃ្មុំមានគុណប្រយោជន៍ជាច្រើនរាប់មិនអស់ចំពោះសុខភាពដែលមួយក្នុងនោះរួមមានការជំរុញការចងចាំ និងការផ្តោតអារម្មណ៍។ វាការពារការថយចុះនៃការរំលាយអាហារ និងជួយធ្វើឱ្យខួរក្បាលស្ងប់។

យោងតាមការសិក្សាមួយការផឹកទឹកឃ្មុំមួយស្លាបព្រាជារៀងរាល់ថ្ងៃ ជួយបង្កើនការចងចាំរបស់ស្ត្រីដែលអស់រដូវ ដូច្នេះវាជួយឱ្យការចងចាំកាន់តែប្រសើរ។ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកឃ្មុំ ការពារការថយចុះនៃការយល់ដឹង និងជំងឺវង្វេងចំពោះមនុស្សវ័យចំណាស់។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here