ធ្លាក់ខ្យល់ត្រជាក់ៗចឹង បើបានភេសជ្ជៈក្តៅអ៊ុនៗពិតជាឆ្ងាញ់ និងល្អសម្រាប់សុខភាពណាស់

0
1714

អាកាសធាតុធ្លាក់ខ្យល់ល្ហៀកៗបែបនេះ ពិតជាសាកសមជាមួយនឹងភេសជ្ជៈក្តៅៗបំផុត។ សាកស្រមៃលេងៗមើល៎ក្លិនឈ្ងុយប្រហើរៗជះប៉ះច្រមុះ ចំណែកឯរសជាតិវិញពេលក្រេបចូលទៅឡើងស្រទន់! ហើយមិនត្រឹមតែអាចធ្វើអោយយើងមានអារម្មណ៍ល្អនោះទេ វាក៏ជួយជំរុញដល់សុខភាពអោយល្អប្រសើរផងដែរ។

១ តែអឺលក្រេ (Earl Gray Tea)

តែអឺលក្រេ(Earl Gray Tea) គឺជាប្រភេទតែដែលផលិតចេញមកពីការផ្សំរវាងតែខ្មៅជាមួយនឹងប្រេងក្រូចសើចដែលចំរាញ់ចេញពីសំបកក្រូចសើច។ ក្លិនដែលចេញមកពីប្រេងក្រូចសើចធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាល។ នៅក្នុងនោះដែរវាជួយអោយអ្នកមើលមកក្មេងជាងវ័យ និងការពារជម្ងឺមួយចំនួនដូចជា៖ មហារីក, ទឹកនោមផ្អែម, និងថ្លើមផងដែរ។ ដោយផ្នែកមួយនៃតែខ្មៅមានប្រសិទ្ធិភាពជួយកាត់បន្ថយខ្លាញ់ក្នុងប្រម៉ាត់ និងកាត់បន្ថយ​ឱកាសនៃការឈានដល់មានជម្ងឺបេះដូងផងដែរ។

២​ តែChamomile

Chamomile គឺជាផ្កាមួយប្រភេទដែលគេពេញនិយមយកមកហាលអោយក្រៀមទុកធ្វើតែ។ វាមានរសជាតិផ្អែម និងគ្មានជាតិកាហ្វេអ៊ីនដែលសាកសមសម្រាប់អ្នកដែលចង់ជៀសពីជាតិកាហ្វេអ៊ីនផងដែរ។ តែChamomile មានប្រសិទ្ធិភាពជួយបំបាត់ការថប់បារម្ភ និងធ្វើអោយអ្នកគេងលក់ស្រួលផងដែរ។ ហើយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារជម្ងឺជាច្រើនដូចជា៖ មហារីក និងជម្ងឺបេះដូងជាដើម។

៣ តែបៃតង

តែបៃតង គឺជាប្រភេទស្លឹកតែដែលងាយនឹងស្ងួតក្រៀមបំផុត។ តែបៃតងមានប្រសិទ្ធិភាពជាច្រើនដូចជា៖ ជួយសម្រួលដល់អារម្មណ៍, ព្យាបាលជម្ងឺគ្រុនក្តៅ, បន្សាបជាតិពុល, សម្រួលពោះវៀន, ជួយដោះស្រាយបញ្ហារាគរូស, ការពារការស្ទះសរសៃឈាមក្នុងរាងកាយ។ល។ តែបៃតងមានអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែប្រសិនបើអ្នកទទួលទានច្រើនពេក វាក៏អាចបង្កអោយមានគ្រោះថ្នាក់ដល់រាងកាយផងដែរ។ ពីព្រោះតែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីន ប្រសិនបើអ្នកទទួលទានលើសចំណុះអាចបណ្តាលអោយអ្នកមានបញ្ហាពិបាកក្នុងការគេង, រាគរូស​ ហើយសម្រាប់អ្នកដែលបញ្ហាបេះដូងអាចធ្វើអោយចង់ក្អួតចង្អោរផងដែរ។ កាហ្វេអ៊ីនអាចបណ្តាលអោយចង្វាក់បេះដូងលោតមិនប្រក្រតី។ សម្រាប់ស្រ្តីដែលមានផ្ទៃពោះអាចនឹងមានឱកាសក្នុងការរលូតកូនផងដែរ។

៤ ទឹកខ្ញី

ទឹកខ្ញី គឺជាភេសជ្ជៈព្យាបាលមួយប្រភេទដែលមានប្រសិទ្ធិភាពបំផុត។ ហើយអ្នកគួរតែជ្រើសប្រើខ្ញីចាស់ជាជាងខ្ញីខ្ចី។ ពីព្រោះខ្ញីកាន់តែចាស់កាន់តែហឹរ និងមានសារធាតុថ្នាំច្រើនជាងខ្ញីខ្ចីផងដែរ។ ប៉ុន្តែវាមិនសាកសមសម្រាប់អ្នកដែលមានកម្តៅក្នុងរាងកាយស្រាប់នោះទេ។ ខ្ញីក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ដោយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យារភាពចាស់មុនអាយុ និងពន្យារដំណើរទៅរកភាពចាស់មុនអាយុផងដែរ។ វា​ជួយរក្សាកម្តៅដល់រាងកាយ, ជួយកាត់បន្ថយផលប៉ះពាល់ពីសារធាតុគីមីដែលប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺមហារីកផងដែរ។ ហើយអាចកាត់បន្ថយស្ករក្នុងឈាម, កាពារជម្ងឺទឹកនោមផ្អែម និងជួយបំបាត់រោគអាឡែកហ្ស៊ី។

៥ ទឹកគល់ស្លឹកគ្រៃ

គល់ស្លឹកគ្រៃ ត្រូវបាននិយមប្រើក្នុងការចម្អិនម្ហូបអាហារជាច្រើនមុខនៅក្នុងប្រទេសកម្ពុជា។ ហើយក៏មានការពេញនិយមដោយច្នៃយកមកដាំជាមួយទឹកទុកសម្រាប់ទទួលទានផងដែរ។ ជាមួយនឹងក្លិនដ៏ពិសេសពេលដែលយើងយកមកទទួលទាននោះ វាក៏ជួយបន្ថែមភាពស្រស់ស្រាយដល់អ្នកផងដែរ។ គល់ស្លឹកគ្រៃមានប្រសិទ្ធិភាពជួយកាត់បន្ថយហ្គាសក្នុងពោះវៀន, ផ្គត់ផ្គង់ប្រព័ន្ធរំលាយអាហារ, ការពារជម្ងឺមហារីក, បំបាត់រោគគ្រុនក្តៅ, ក្អក និងជួយដល់ប្រព័ន្ធភាពស៊ាំអោយកាន់តែប្រសើរឡើងផងដែរ។

៦ តែក្រូចឆ្មារ

តែក្រូចឆ្មារ គឺជាភេសជ្ជៈមួយប្រភេទដែលងាយស្រួលធ្វើបំផុត។ គ្រាន់តែដាំដាក់តែចូលក្នុងទឹកក្តៅបន្ថែមជាមួយទឹកក្រូចឆ្មារ និងរោយស្ករបន្តិច ដើម្បីធ្វើអោយមានរសជាតិផ្អែមតិចៗល្មម។ ក្រៅពីមាន​ឱជារសឆ្ងាញ់ហើយនោះ តែក្រូចឆ្មារក៏មានអត្ថប្រយោជន៍ជាច្រើនដូចជា៖បំបាត់ភាពស្រេកទឹក, ឈាមរត់ស្រួល, ផ្គត់ផ្គង់ប្រព័ន្ធរំលាយអាហារ, ជួយដុតថាមពល និងការពារការឆ្លងរោគក្នុងរាងកាយផងដែរ។

តើអ្នកយល់យ៉ាងណាចំពោះភេសជ្ជៈដែលវាចាបានណែនាំនៅខាងលើនោះ? យើងហ៊ានធានាទាំងរសជាតិសម្រាប់អ្នក ហើយពោរពេញទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here