មកដឹងពីអត្ថប្រយោជន៍ច្រើនរាប់មិនអស់ គ្រាន់តែយកក្រូចឆ្មារដាក់លើក្បាលគ្រែ

0
257

ក្រូចឆ្មារ ត្រូវបានចាត់ទុកជាផ្លែឈើមួយដែលមានឥទ្ធិពលខ្លាំង និងល្អសំរាប់សុខភាព។ ម៉ោះ កុំភ្លេចឆៀងចូលផ្សារទិញក្រូចឆ្មារយកមកដាក់លើក្បាលគ្រែ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

ក្រូចឆ្មារមិនត្រឹមតែមានផ្ទុកនូវវីតាមីន និងជាតិរ៉ែជាច្រើនដែលជួយបង្កើនភាពរឹងមាំ និងជម្រះសំអាតផ្នែកខាងក្នុងនៃរាងកាយប៉ុណ្ណោះទេ។ ប៉ុន្តែផ្លែឈើនេះក៏មានចំនុចល្អក្នុងការប្រើប្រាស់ជាច្រើនទៀតដែលអ្នកមិនដឹង។ មនុស្សជាច្រើនតែងតែប្រាប់គ្នាពីវិធីដាក់ក្រូចឆ្មារនៅក្បាលគ្រែមុនពេលចូលគេង។ តើ​អ្នកដឹង​ថា​ហេតុអ្វី​ទេ?

បើមិនទាន់ដឹងទេ តោះមកមើលពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការដាក់ក្រូចឆ្មារនៅលើក្បាលគ្រែរបស់អ្នកនៅពេលចូលគេង។

សំអាតខ្យល់

ចំនុចដំបូងនៃការដាក់ក្រូចឆ្មារនៅក្បែរ ឬលើក្បាលគ្រែគឺជួយសំអាតខ្យល់។ ក្លិនក្រអូបរបស់ក្រូចឆ្មារអាចបំបាត់ក្លិនមិនល្អផ្សេងទៀត ប្រសើរជាងបាញ់ស្ព្រេយ៍បន្ទប់។ បន្ទប់របស់អ្នកនឹងមានតែខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ជានិច្ច។

ការទុកក្រូចឆ្មារនៅក្នុងបន្ទប់ ក៏ជួយដល់អ្នកដែលបញ្ហាដកដង្ហើមអោយបានប្រសើរឡើងផងដែរ។ ពិសេសសម្រាប់អ្នកដែលឧស្សាហ៍មានជំងឺផ្តាសាយ អាឡែកហ្ស៊ី ឬអ្នកដែលមានជំងឺហឺត។

ជួយអោយរាងកាយបានសំរាក និងគេងលក់ស្រួល

តាមការសិក្សាជាច្រើនបានបង្ហាញថា ក្លិនរបស់ក្រូចឆ្មារអាចជួយកាត់បន្ថយអរម៉ូនដែលធ្វើអោយយើងមានអារម្មណ៍រំភើប ដែលនេះជួយដល់អ្នកអោយគេងលក់ស្កប់ស្កល់ល្អផងដែរ។

កំចាត់មូស និងសត្វល្អិត

នេះគឺជាអត្ថប្រយោជន៍ដែលអ្នកអាចមើលឃើញយ៉ាងច្បាស់បំផុត។ មូស និងសត្វល្អិតមិនចូលចិត្តក្លិនក្រអូបនៃក្រូចឆ្មារទេ។ ដូច្នេះការដាក់ក្រូចឆ្មារនៅលើក្បាលគ្រែ គឺជាមធ្យោបាយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការកំចាត់សត្វទាំងនោះ។

បង្កើនការផ្តោតអារម្មណ៍

ក្លិនក្រអូបនៃក្រូចឆ្មារ គឺល្អសម្រាប់ការផ្តោតអារម្មណ៍។ សម្រាប់អ្នកកំពុងធ្វើការ ឬសិក្សាដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ ការដាក់ក្រូចឆ្មានៅលើតុអាចជួយបង្កើនការផ្តោតអារម្មណ៍ និងជួយអោយការងារកាន់តែមានប្រសិទ្ធិភាព។ លើសពីនេះ ការប្រើប្រេងក្រូចឆ្មារក៏ទទួលបានប្រសិទ្ធិភាពដូចគ្នាដែរ។

បង្កើនការចងចាំ

ការហិតក្លិនរបស់ក្រូចឆ្មារច្រើនតែមានប្រសិទ្ធភាពសម្រាប់ការចងចាំ។ ការដាក់ក្រូចឆ្មារនៅខាងលើក្បាលគ្រែ ជួយឱ្យអ្នកគេងលក់ស្រួលដែលវាជះឥទ្ធិពលវិជ្ជមានទៅខួរក្បាល និងការចងចាំរបស់អ្នក។ លើសពីនេះទៀត ការដាក់ក្រូចឆ្មារនៅលើក្បាលគ្រែជួយឱ្យអ្នកមានកំលាំង ហើយស្រស់ស្រាយពេលភ្ញាក់ឡើង និងគិតអ្វីបានកាន់តែច្បាស់។

ជួយអោយអារម្មណ៍ល្អ

ក្លិនក្រអូបធម្មជាតិនៃក្រូចឆ្មារ ជួយជំរុញឱ្យរាងកាយបង្កើតសារធាតុមួយហៅថាសេរ៉ូតូនីនដែលអាចធ្វើឱ្យយើងមានអារម្មណ៍រីករាយ។
ប្រសិនបើអ្នកមានអារម្មណ៍ថាសំរាកបានតិច និងថប់បារម្ភ។ អ្នកអាចសាកល្បងប្រើក្រូចឆ្មារស្រស់ ឬចំហុយប្រេងក្រូចឆ្មារ ដើម្បីបង្កើនអារម្មណ៍របស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here