មកមើលពីគុណតម្លៃ និងអត្ថប្រយោជន៍របស់ខ្ទឹមបារាំងចំពោះសុខភាព

0
317

ខ្ទឹមបារាំងមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាពរបស់អ្នករាល់គ្នាដែលយើងច្រើនតែមើលរំលង។

ប្រភពដ៏ល្អនៃវីតាមីនសេ

ខ្ទឹមបារាំង គឺជាប្រភពដ៏ល្អនៃវីតាមីនសេ។ វីតាមីនសេ គឺស្រដៀងទៅនឹងអង់ទីអុកស៊ីដង់ និងដើរតួយ៉ាងសំខាន់ក្នុងមុខងារជាភាពស៊ាំរបស់រាងកាយ។ វីតាមីនសេ ក៏មានមុខងារក្នុងការស្រូបយកជាតិដែកដែលមាននៅក្នុងខ្ទឹមបារាំងនោះផងដែរ។ អេម៉ូក្លូប៊ីន គឺជាប្រភេទជាតិដែកដែលមាននៅក្នុងអាហាររុក្ខជាតិមួយចំនួនដូចជាផ្ទី។ ឆាផ្ទីជាមួយខ្ទឹមបារាំង ជាអាហារដែលមានជីវជាតិខ្ពស់ជួយការពារកង្វះជាតិដែក ឬខ្វះឈាមក្រហម។

គ្រប់គ្រងជាតិស្ករក្នុងឈាម

អ្នកដែលមានជំងឺទឹកនោមផ្អែមអាចបញ្ចូលខ្ទឹមបារាំងទៅក្នុងរបបអាហារបាន។ តាមការសិក្សាAllium cepa នៃខ្ទឹមបារាំង អាចប្រើប្រាស់បានសំរាប់អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់។

ជួយអោយឆ្អឹងរឹងមាំ

ការសិក្សាជាច្រើនបានបង្ហាញពីការភ្ជាប់គ្នារវាងការទទួលទានខ្ទឹមបារាំង និងដង់ស៊ីតេឆ្អឹង។ វាពិតជាមានអត្ថប្រយោជន៍ និងប្រសិទ្ធភាព ជាពិសេសសម្រាប់ស្ត្រីដែលជិតឈានដល់វ័យអស់រដូវដែលជាមុខសញ្ញាងាយនឹងថយចុះដង់ស៊ីតេឆ្អឹងនាំឱ្យមានជំងឺពុកឆ្អឹង។

ពង្រឹងភាពស៊ាំ

ខ្ទឹមបារាំងសម្បូរវីតាមីនសេនឹងបង្កើនភាពស៊ាំជួយឱ្យរាងកាយមានសុខភាពល្អ។

ថ្នាំព្យាបាល

មួយទៀតយើងអាចយកមកធ្វើជាថ្នាំព្យាបាល ដែលអ្នកអាចធ្វើនៅផ្ទះបានដោយគ្រាន់តែមានខ្ទឹមបារាំង។ របៀបធ្វើ គឺដាក់ខ្ទឹមបារាំង ៥០ ក្រាមចូលក្នុងទឹកមួយលីត្រ ហើយយកទៅស្ងោរ។ នៅពេលដែលទឹកពុះ បន្ថែមទឹកឃ្មុំបន្តិច។ ទទួលទានពីរស្លាបព្រាកាហ្វេរយៈពេល ៣ ថ្ងៃជាប់គ្នា នឹងជួយកាត់បន្ថយបញ្ហានោមទាស់។

ការពារធ្មេញ

ការទទួលទានខ្ទឹមបារាំងឆៅ អាចជួយសម្លាប់អ្វីដែលមិនល្អនៅក្នុងមាត់ និងទប់ទល់ការដកដង្ហើមចេញមកស្អុយ។

ការពារបេះដូង

ខ្ទឹមបារាំងមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មជួយអោយឈាមរត់ស្រួល និងបេះដូងឱ្យដើរធម្មតា។

ប្រឆាំងនឹងការរលាក និងមេរោគ

តាំងពីបុរាណកាលមក ខ្ទឹមបារាំងត្រូវបានគេប្រើជាឱសថប្រឆាំងនឹងការរលាក។ វិទ្យាសាស្ត្រថ្ងៃនេះ ក៏ទទួលស្គាល់ពីការប្រើប្រាស់ខ្ទឹមបារាំងនេះដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here