មនុស្សស្រីមាន៣ចំនុចនេះ ដឹងតែត្រូវម៉ាច់ បុរសណាក៏ចង់រៀបការជាមួយដែរ

0
228

ពេលខ្លះមនុស្សស្រីមិនតម្រូវអោយទាល់តែល្អឥតខ្ចោះ, ជោគជ័យ និងរកលុយបានច្រើនទើបអាចធ្វើអោយបុរសៗពេញចិត្តនោះទេ។ ដរាបណាអ្នកដឹងពីពេលវេលាផ្តល់ក្តីសុខ និងសំរាកជាមួយគ្នាពោរពេញដោយភមង្គល គឺពេញលេញណាស់ទៅហើយ។

  • ដឹងពីរបៀបលួងលោម និងលើកទឹកចិត្តគាត់

មនុស្សពីរនាក់នៅជាមួយគ្នាមិនមែនសម្រាប់តែពេលវេលារីករាយ និងភាពរីករាយប៉ុណ្ណោះទេ។ ប៉ុន្តែត្រូវមានទាំងការយកចិត្តទុកដាក់, ចែករំលែកភាពព្រួយបារម្ភ និងរឿងលំបាកក្នុងជីវិតផងដែរ។ មនុស្សម្នាក់ដែលចេះលួងលោម និងលើកទឹកចិត្តអ្នកដទៃដោយប្រើពាក្យសមរម្យរមែងទទួលបានការអោយតំលៃ។ មនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ គឺគាត់តែងតែប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅអ្នក។ ប៉ុន្តែមានតែម្យ៉ាងគត់ គឺត្រង់ថាពួកគាត់មិននិយាយពីរឿងដែលគាត់ព្រួយបារម្ភ និងកើតទុក្ខញឹកញាប់នោះទេ។ ហើយពេលនោះដែរ ពួកគាត់គ្រាន់តែសង្ឃឹមថាអ្នកនឹងយល់ ហើយខ្វល់ខ្វាយពីគាត់។ សម្រាប់យើងជាមនុស្សស្រីវិញ ពេលដែលនៅជាមួយគ្នាយូរៗទៅ យើងនឹងអាចដឹងពីអារម្មណ៍ក្នុងចិត្តរបស់គាត់ម្តងបន្តិចៗហើយដឹងពេលណាគាត់សប្បាយ ឬពិបាកចិត្តផងដែរ។ ដូច្នេះហើយអ្នកគួរតែនៅក្បែរ និងលួងលោមគាត់។

  • មានសមត្ថភាពអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង

មនុស្សស្រីមួយចំនួនបញ្ចេញគំនិត និងអារម្មណ៍របស់គាត់ដោយមិនបានគិតពីអ្វីច្រើនឡើយ។ ប៉ុន្តែមនុស្សមួយចំនួនទៀតមានភាពក្លាហាន និងដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ខ្លួនឯងទុកក្នុងចិត្ត។
ជាមនុស្សស្រីដែលពេញវ័យម្នាក់តិចឬច្រើន អ្នកណាៗក៏ចេះអាក់អន់ចិត្ត។ មិនថាជាមួយនឹងជីវិតប្រចាំថ្ងៃ, ស្នេហា និងការងារនោះទេ។ មិនសំដៅលើអន់ចិត្តរឿងណាមួយនោះទេ តែការដែលយើងបញ្ចេញកំហឹងញឹកញាប់ពេក គឺច្បាស់ជាធ្វើអោយដៃគូរបស់អ្នកហត់នឿយ។ ហើយគ្មានបុរសណាម្នាក់ដែលចូលចិត្តនៅជាមួយមនុស្សស្រីដែលនិយាយលឺៗ, ស្រែក ឬបោកប្រាស់របស់របរប្រើប្រាស់អីនោះដែរ។ ដូច្នេះបើដឹងហើយនោះ អ្នកគួរតែរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងខ្លះផង។

  • ចេះនិយាយលេងសើច

មនុស្សស្រីដែលឆាប់ខឹង គឺពិបាកនឹងទទួលបានការចាប់អារម្មណ៍ពីបុរសៗណាស់។ ប៉ុន្តែមនុស្សស្រីដែលចូលចិត្តលេងសើចហើយឆ្លាត តែងតែត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់។ ពីព្រោះជីវិតយើងម្នាក់ៗរញ៉េរញ៉ៃពេកហើយ ចឹងពេលត្រឡប់មកផ្ទះវិញបុរសៗត្រូវការស្នាមញញឹម និងពេលវេលាសម្រាកជាមួយមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here