មេរៀនជីវិតទាំង ៨ ដែលមនុស្សគ្រប់រូបគួរតែរៀន ដើម្បីអោយមានផ្នត់គំនិតល្អ

0
209

ជីវិតរបស់យើងពោរពេញទៅដោយមេរៀនជាច្រើន ដែលមេរៀនខ្លះយើងបានរៀនពីអ្វីដែលយើងបានឆ្លងកាត់ក្នុងជីវិត ប៉ុន្តែអ្នកខ្លះទៀតអាចរៀនពីមនុស្សជុំវិញខ្លួន ហើយទាំងនេះគឺជាមេរៀនដ៏អស្ចារ្យ។ វានឹងអាចជួយអ្នកអភិវឌ្ឍខ្លួនអ្នក តាមវិធីផ្សេងៗដែលប្រសើរជាងនេះ។

. ប្រើជីវិតរស់នៅដើម្បីខ្លួនឯង

អ្វីដែលជារឿងធម្មតានៅក្នុងជីវិតរបស់មនុស្សជាច្រើន គឺជីវិតយើងម្នាក់ៗមិនស្ថិតស្ថេរនោះទេ។ ជំនួសដោយក្លាយខ្លួនជាមនុស្សម្នាក់ដែលត្រូវបានគេរំពឹង អ្នកគួរតែសរសេរចុះនូវរាល់រឿងរ៉ាវជីវិតរបស់អ្នក តាមរបៀបដែលអ្នកចង់បាន។ ដោយមិនចាំបាច់គិតថាតើវានឹងទៅជាយ៉ាងណា ហើយព្យាយាមរស់នៅក្នុងជីវិតរបស់អ្នក។ សុបិន្តរបស់អ្នកប្រហែលជាអាចនៅឆ្ងាយ តែកុំគិតថាអ្នកមិនអាចធ្វើវាបាន។

. បង្ហាញពីអារម្មណ៍របស់អ្នក

កុំខ្វល់អី អ្នកគួរបណ្តោយអារម្មណ៍ទៅតាមអ្វីដែលកំពុងកើតឡើង ជំនួសឱ្យការធ្វើពុតជាគ្មានអ្វីកើតឡើងសោះ ព្រោះវាសំខាន់ណាស់ក្នុងការបង្ហាញអារម្មណ៍របស់អ្នកទៅកាន់អ្នកដទៃ។ដោយអ្នកមិនចាំបាច់គេចវេស រឺលាក់ទុកវា ដោយសារអ្នកមានអារម្មណ៍ខ្មាស់អៀននោះទេ។

៣. ស្វែងយល់ពីអ្វីដែលបានជំរុញទឹកចិត្តអ្នក

នៅពេលអ្នកជំរុញខ្លួនឯងឱ្យធ្វើអ្វីមួយ អ្នកនឹងមានអារម្មណ៍ថានេះជាអ្វីដែលអ្នកត្រូវតែធ្វើ។ ប៉ុន្តែប្រសិនបើមានអ្វីដែលជំរុញអ្នកឱ្យធ្វើវា អ្នកនឹងមានអារម្មណ៍ថាអ្នកបានធ្វើវាដោយស្មោះត្រង់ ហើយនិងមានអារម្មណ៍ល្អចំពោះខ្លួនឯង។

៤. ពេលខ្លះសុភមង្គលកើតឡើងពីបញ្ហាដែលបានដោះស្រាយរួច

មិនមែនភាពឈឺចាប់នៃបញ្ហា នាំឱ្យអ្នកមានសុភមង្គលទេ។ ប៉ុន្តែដំណោះស្រាយចំពោះភាពឈឺចាប់ ទើបឱ្យអ្នកមានសុភមង្គល។ យើងអាចជ្រើសរើសអោយខ្លួនឯងមានភាពរីករាយជាមួយជីវិតប្រចាំថ្ងៃបាន ដូច្នេះអ្នកគួរតែឈប់និយាយថា “ថ្ងៃណាមួយយើងនឹងសប្បាយចិត្តនៅពេលធ្វើរឿងនេះ” ។ ប៉ុន្តែអ្នកគួរតែជ្រើសយកភាពសប្បាយរីករាយគ្រប់ពេល មិនថាទោះជាមានអ្វីកើតឡើងចំពោះអ្នក។

៥. អភិវឌ្ឍគំនិតរបស់អ្នកអោយរីកចម្រើន

មនុស្សដែលតែងតែត្អូញត្អែរ រិះគន់ និងមិនមានការទទួលខុសត្រូវ មិនមែនសុទ្ធតែជាគំនិតល្អនោះទេ។ សំរាប់មនុស្សដែលចង់មានការអភិវឌ្ឍ ពួកគេនឹងមិនបន្ទោសលើកង្វះខាតប្រាក់ទេ។ ទោះជាពួកគេខ្វះខាតទ្រព្យសម្បត្តិមែនពិត ប៉ុន្តែពួកគេនឹងរកសៀវភៅមករៀន ពីរបៀបដើម្បីបង្កើតវា។ ប្រសិនបើអ្នកចង់អភិវឌ្ឍគំនិតរបស់អ្នក អ្នកគួរតែផ្តោតលើរឿងដែលអ្នកអាចគ្រប់គ្រងបាន។ ចំពោះអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន អ្នកគួរតែដោះលែងឱ្យវាទៅ។

៦. ចំនុចទីមួយគឺប្រាស្រ័យទាក់ទង

សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងបង្ហាញយ៉ាងច្បាស់ពីគំនិតរបស់អ្នកជាមួយអ្នកដទៃ។ វាគឺជាជំនាញដែលមានតម្លៃបំផុត ដែលអ្នកអាចអភិវឌ្ឍពួកគេអោយបានយល់ពីគំនិតរបស់អ្នកតាមរយៈការប្រាស្រ័យទាក់ទង។ សូម្បីតែក្នុងការសរសេរអ្វីមួយ សុទ្ធតែមានតិចនិកជាច្រើនសំរាប់រៀន។ មិនថាជារបៀបសរសេរសារខ្លី ឬវែង វិធីនៃការប្រើភាសា សញ្ញា ការបញ្ចេញសំឡេងសម្លេង។ ល។

៧. កត់ចំណាំហើយធ្វើឱ្យវាកើតឡើង

អ្នកគួរតែសរសេរគោលដៅរបស់អ្នកជារៀងរាល់ថ្ងៃ។ ព្យាយាមធ្វើកំណត់ចំណាំ ហើយសរសេរនូវអ្វីដែលអ្នកចង់បាន។ ព្រោះបើនិយាយពីការយល់ដឹង វានឹងធ្វើឱ្យចិត្តអ្នកដឹងពីអ្វីដែលអ្នកចង់បាន។ បើនិយាយពីការលើកទឹកចិត្តខ្លួនឯង អ្នកអាចតាមដានពីគោលដៅរបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងផ្តល់ឱ្យអ្នកនូវទំនួលខុសត្រូវក្នុងការសំរេចគោលដៅរបស់អ្នក។

៨. អានអោយបានរាល់ថ្ងៃ

វិធីល្អបំផុតដើម្បីមានគំនិតល្អ នោះគឺជាការអាន។ ហើយនៅពេលអ្នកអានកាន់តែច្រើន វានឹងជួយពង្រីកការគិតរបស់អ្នកឱ្យកាន់តែវិជ្ជមាន។ ដូច្នេះ យើងទាំងអស់គ្នាគួរតែ “អាន” ទោះបីជាវាចំណាយពេលត្រឹមតែ ២០ នាទីក៏ដោយ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here