រឿងឥតប្រយោជន៍ ៣ យ៉ាងដែលយើងគួរតែគ្រវែងចេញពីជីវិត

0
237

ជីវិតយើងម្នាក់ៗ គឺពោរពេញទៅដោយការខា្វយខ្វល់ណាស់ទៅហើយ។ ដូច្នេះ យើងគួរតែផ្តោតទៅលើតែអ្វីដែលមានប្រយោជន៍។ កុំខ្ជះខ្ជាយពេលវេលាជាមួយរឿងឥតប្រយោជន៍ទាំង ៣ខាងក្រោមនេះ៖

  • ដកចេញនរណាដែលមិនឃើញពីតម្លៃរបស់យើង

យើងគួរតែដកនរណាដែលមិនមើលឃើញពីតម្លៃយើង ជាពិសេសទឹកចិត្តរបស់យើង។ មិនថាអ្នកព្យាយាមរក្សាមនុស្សបែបនោះខ្លាំងប៉ុណ្ណាទេ វាគ្មានប្រយោជន៍ឡើយ។ ពីព្រោះមិត្តភាព ឬទំនាក់ទំនងបែបនេះ មានតែអ្នកម្នាក់ឯងប៉ុណ្ណោះដែលអោយតម្លៃ ការពារ និងព្យាយាមថែរក្សា ចុងក្រោយ ក៏ឈឺចាប់តែម្នាក់ឯងដែរ។
នៅលើលោកនេះអ្វីដែលមិនពិបាកទ្រាំបំផុត គឺការអត់អោន។ បើអ្នកជាមនុស្សដែលឆ្លាត គួរតែបណ្តោយអោយមនុស្សបែបនោះចាកចេញទៅចុះ កុំព្យាយាមចងគេតែម្នាក់ឯង។ ថាមិនត្រូវ យើងប្រហែលជាអាចនឹងរកឃើញមិត្តភាព ឬទំនាក់ទំនងដែលពិតប្រាកដ បន្ទាប់ពីពេលនោះផងក៏ថាបាន។

  • បោះចោលពាក្យដែលឥតបានការ

បើអ្នកនិយាយជាមួយនរណាម្នាក់ ហើយទទួលមកវិញបានត្រឹមធ្វើអោយយើងមិនសប្បាយចិត្ត និងចាក់ដោតទេនោះ។ វាគ្មានន័យអីទេហើយរឹតតែគ្មានប្រយោជន៍សំរាប់អ្នក។ អ្នកត្រូវចាំក្នុងចិត្តថា ប្រសិនបើត្រឹមជាយើងម្នាក់ដែលរអ៊ូ និងប្រកែកមិនព្រមផ្លាស់ប្តូរខ្លួនឯង ជីវិតយើងយ៉ាប់ណាស់ទៅហើយ។ ហេតុអីត្រូវយកសំដីឥតបានការរបស់អ្នកដទៃមកគិតទៀតនោះ?

  • បោះចោលមិត្តភក្តិណាដែលពូកែសម្តែង

លើកលែងតែបងប្អូន និងមិត្តភក្តិណាដែលតែងតែកំដរអ្នកក្នុងគ្រាលំបាក និងចែករំលែកភាពរីករាយជាមួយអ្នក។ មិត្តភក្តិល្អនឹងជួយអោយយើងកាន់តែប្រសើរ និយាយអោយខ្លីជាមនុស្សដែលជួយជ្រោមជ្រែងខ្លាំង។ សំរាប់ទំនាក់ទំនងដែលសម្តែងៗ មិនត្រឹមតែមិនមានប្រយោជន៍នោះទេ ថែមទាំងច្រានយើងអោយកាន់តែធ្លាក់ផ្លូវទៀត។
ជាពិសេស ទំនាក់ទំនងណាដែលរំពឹងលើតែលុយរបស់យើង និងរឿងផឹកស៊ីអីចឹង។​ មិនត្រឹមតែមិនស្ថិតស្ថេរនោះទេ វាអាចនាំគ្រោះថ្នាក់ដល់យើងថែមទៀត។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here