វិធី ១០យ៉ាងជួយអោយជីវិតការងារកាន់តែរីករាយ និងមានភាពងាយស្រួល

0
244

តើអ្វីទៅដែលធ្វើអោយអ្នកសប្បាយចិត្ត? តើអ្នកមានធ្លាប់សួរខ្លួនឯងដែររឺទេ? វាមិនមានអ្វីខុសទេ ដែលគ្រាន់តែទិញរបស់ល្អៗជាកាដូអោយខ្លូនឯងនោះ។ ប៉ុន្តែពេលខ្លះក៏ត្រូវតែមានការគ្រប់គ្រងលើចំណាយអោយបានត្រឹមត្រូវផងដែរ។ ភាពរញ៉េរញ៉ៃ និងភាពតានតឹង ងាយនឹងរត់មករកអ្នកណាស់។ ងាកមកការងារវិញក៏ដូចគ្នា ប្រសិនបើអ្នកមិនដឹងពីរបៀបគ្រប់គ្រងជីវិតការងារអោយបានល្អប្រសើរនោះទេ។ អ្នកអាចនឹងមកស្រ្តេសជាមួយនឹងរឿងដែលគ្មានបានការណ៍ផងក៏មាន ហើយភាពរីករាយរបស់អ្នកក៏ថមថយទៅតាមហ្នឹងដែរ។
អ្នកត្រូវដឹងថាអ្វីៗក៏អ្នកអាចយកឈ្នះបានដែរ បូករួមជាមួយនឹងភាពរីករាយក្នុងជីវិតផងដែរនោះ។ ហើយខាងក្រោមនេះជាវិធីទាំង ១០ដែលជួយអោយជីវិតអ្នកកាន់តែងាយស្រួល។

១ កំណត់រឿងដែលត្រូវធ្វើ

ពិនិត្យឡើងវិញនូវអ្វីដែលអ្នកត្រូវធ្វើ ហើយទម្លាក់ចោលការងារណាដែលមិនសូវសំខាន់។ ហើយប្រសិនបើមិនសូវជាចាំបាច់ អ្នកគួរតែយកមកដាក់ចូលគ្នាធ្វើក្នុងពេលតែមួយ។ ព្រោះអ្នកអាចសន្សំបានទាំងពេលវេលា និងមើលទៅមិនសូវជាវ៉ល់នឹងការងារច្រើនផងដែរ។ បែបនេះនឹងជួយអ្នកកាត់បន្ថយស្រ្តេសបានផងដែរ ពីព្រោះក្នុងមួយថ្ងៃៗយើងម្នាក់ៗមានថាមពលកំណត់។

២ កំនត់ម៉ោង

រៀបកាលវិភាគម៉ោងធ្វើការសម្រាប់ខ្លួនឯង។ ពីព្រោះការដែលមានម៉ោងកំណត់ច្បាស់លាស់ វាអាចជួយអោយអ្នកកាន់ខ្ជាប់នូវគំរោង ដោយមិនរងការរំខានពីខាងក្រៅ។ ហើយអ្នកអាចនឹងសំរេចភាពជោគជ័យទ្វេរដង។ ការដែលធ្វើបែបនេះនឹងអាចអោយខួរក្បាលរបស់អ្នកទទួលដឹងពេលណាជាម៉ោងធ្វើការ និងពេលណាជាម៉ោងសំរាក។ ហើយវាក៏មានប្រយោជន៍ក្នុងការធ្វើអោយជីវិតប្រចាំថ្ងៃរបស់អ្នកមានភាពងាយស្រួលជាងមុនផងដែរ។

៣ ​រៀបចំគេង

រៀបចំការងារណាដែលត្រូវធ្វើនៅថ្ងៃស្អែកអោយហើយពីយប់ មុននឹងចូលគេង។ ទោះបីជាអ្នកអាចធ្វើវានៅពេលព្រឹកបានក៏ដោយ។ ប៉ុន្តែអ្នកគួរតែធ្វើវាអោយហើយ និងទុកពេលវេលានោះយកមកព្យាយាមសមាធិ ឬអានពត៌មានជំនួសវិញ។ វានឹងជួយធ្វើអោយជីវិតរបស់អ្នកកាន់តែងាយស្រួល និងអភិវឌ្ឍនការគ្រប់គ្រងលើពេលវេលារបស់អ្នកផងដែរ។

៤ គិតអោយបានច្បាស់រាល់ជំហានដែលអ្នកឈាន

ជារៀងរាល់ព្រឹកអ្នកគួរតែក្រោកមកដោយមានស្មារតីក្នុងការសំរេចចិត្តនិមួយៗ។ ដោយអ្នកអាចគ្រប់គ្រងវាអោយបញ្ឃប់ ឬធ្វើអ្វីមួយបន្តបាន។ រាល់ការចាប់ផ្តើមនៃព្រឹកថ្មីនិមួយៗ អ្នកគួរតែត្រៀមខ្លួនជាស្រេចនឹងការសំរេចចិត្តអោយបានច្បាស់លាស់។ វានឹងកំណត់ពីជីវិតរបស់អ្នកថានឹងទៅជាយ៉ាងណាសម្រាប់ថ្ងៃហ្នឹង។

៥ រកអ្វីដែលធ្វើទៅសម្រាប់ខ្លួនឯង

អ្វីដែលអ្នកធ្វើទៅហើយខ្លួនឯងពេញចិត្ត មិនប្រាកដថាអ្នកដទៃនឹងពេញចិត្តនោះទេ។ ហើយអ្វីដែលអ្នកដទៃពេញចិត្ត ប្រហែលជាអ្នកមិនពេញចិត្តដូចគ្នា។ ដូច្នេះព្យាយាមចំណាយពេលស្វែងយល់ពីខ្លួនឯងអោយបានច្រើន។

៦ ខ្វល់ខ្វាយចំពោះតែរឿងណាដែលចាំបាច់

ប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងអ្វីដែលយើងកំពុងតែគិតនោះទេ។ ភាពខ្វល់ខ្វាយនោះនឹងនៅជាមួយអ្នកពេញមួយថ្ងៃ។ ដូច្នេះអ្នកគួរតែចំណាយពេល ៥ទៅ១៥នាទី ដើម្បីអោយប្រាកដថាអ្នកមានពេលវេលាគ្រប់គ្រងរឿងថប់បារម្ភរបស់អ្នក។ បន្ទាប់មកអ្នកគួរតែបោះវាចោលទៅ។

៧ កំណត់ទំព័រអានក្នុងកុំព្យូទ័រ

ប្រសិនបើមានអ្វីដែលអ្នកចង់អាន អ្នកគួរតែចុចផ្កាយរក្សាទំព័រនឹងទុកអានពេលក្រោយ។ ពីព្រោះការធ្វើបែបនេះនឹងជួយអោយអ្នកងាកចាប់អារម្មណ៍ការងារនៅចំពោះមុខអ្នកបានច្រើនជាងមុន និងប្រញាប់ធ្វើអោយរួចរាល់ផងដែរ។

៨​ ស្តាប់ផតខេស (Podcasts)

ផតខេស គឺល្អបំផុតសម្រាប់អ្នកយកមកស្តាប់មិនថាជាអ្នកទៅកន្លែងណា ឬសូម្បីនៅកន្លែងហាត់ប្រាណ។ ព្យាយាមផ្លាស់ប្តូរទម្លាប់ជាប្រចាំរបស់អ្នក ដោយមកទទួលយកតិចណូឡូជីថ្មីៗ និងរៀនពីចំនុចថ្មីៗផងដែរ។ វាជាវិធីដ៏ប្រសើរដែលធ្វើអោយជីវិតរបស់អ្នកកាន់តែងាយស្រួល និងមានគំនិតច្រើនជាងមុន បន្ទាប់ពីស្តាប់វារួច។

៩ ឈប់ពន្យារពេលទៀតទៅ

ប្រសិនបើអ្នកមានការងារបន្ទាន់ និងត្រូវធ្វើអោយរួចក្នុងពេល២នាទី។ អ្នកគួរតែប្រញាប់ប្រញាល់ធ្វើវា ហើយបែបនេះនឹងជួយកាត់បន្ថយទម្លាប់ដែលចូលចិត្តពន្យារៗពេលរបស់អ្នក។ ហើយអ្នកគួរតែសរសេរបញ្ជីមួយពីអ្វីដែលអ្នកគួរតែកាត់បន្ថយធ្វើវា។

១០ តែងតែទទួលយក

ទទួលយកត្រង់នេះ គឺចង់សំដៅទៅការត្រៀមខ្លួនជាស្រេច សម្រាប់អ្វីដែលមិនបានរំពឹងទុក។ វាជាវិធីដែលល្អក្នុងការធ្វើអោយជីវិតរបស់អ្នកសាមញ្ញ និងរីករាយ។ រៀនទទួលយកការផ្លាស់ប្តូរ ហើយធ្វើវាម្តងបន្តិចៗ និងដោយមានស្មារតី។

អ្នកត្រូវប្រាកដថាតិចនិកទាំង១០នេះ អ្នកនឹងបញ្ចូលវាក្នុងទម្លាប់នៃជីវិតប្រចាំថ្ងៃរបស់អ្នក។ ហើយធ្វើវាអោយក្លាយជាទម្លាប់អោយបានកាន់តែឆាប់ នោះអ្នកនឹងមានជីវិតមួយដ៏សាមញ្ញ និងប្រាកដជាមានអារម្មណ៍រីករាយផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here