វិធី ៣ យ៉ាងជួយអោយគូស្នេហ៍មិនធុញទ្រាន់នឹងគ្នា ហើយធ្វើអោយជីវិតអាពាហ៍ពិពាហ៍ពោរពេញដោយសុភមង្គល

0
266

នេះជាវិធី ៣ យ៉ាងដែលជួយអោយប្តីប្រពន្ធមិនធុញទ្រាន់នឹងគ្នា បន្ទាប់ពីចំណាយជីវិតគូជាមួយគ្នារយៈពេលយូរ។ សូម្បីតែបង្កាត់ភ្លើងជាមួយគ្នា ក៏អាចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពស្រស់ថ្លា និងពោរពេញដោយសុភមង្គលបានផងដែរ។

ចេញក្រៅម្តងក្នុងមួយសប្តាហ៍

ប្តីប្រពន្ធត្រូវមានពេលណាត់ជួបគ្នាជាលក្ខណៈឯកជន។ វាប្រៀបដូចជាសារធាតុមួយដែលជួយអោយប្តីប្រពន្ធកាន់តែមានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាជាងមុន។ អ្នក និងដៃគូអាចណាត់គ្នាទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា, ទៅកម្មវិធីជប់លៀង, ទៅហាងកាហ្វេបែបរ៉ូមែនទិកៗ ឬទៅមើលកុនជាមួយគ្នា។ មិនថាជីវិតអាពាហ៍ពិពាហ៍របស់អ្នករវល់យ៉ាងណាជាមួយកូនៗ និងការងាររបស់អ្នកក៏ដោយ កុំភ្លេចផ្តល់រង្វាន់ដល់ខ្លួនអ្នកនូវពេលវេលាផ្អែមល្អែមរវាងអ្នកទាំងពីរ។

សំអាតផ្ទះជាមួយគ្នា

ការងារផ្ទះ គឺជាក្តីសុខបន្ទាប់ពីអ្នកធ្វើវារួច ឃ្លានេះពិតជាមិនខុសទេ។ លើសពីនេះ វាក៏ជួយឱ្យស្នេហារបស់អ្នកទាំងពីរកាន់តែមានភាពងប់ងល់ និងរីករាយផងដែរ។ នៅចុងសប្តាហ៍ អ្នកនិងដៃគូរបស់អ្នកអាចរៀបចំផ្ទះរបស់អ្នក, បន្ទប់គេង, បន្ទប់ទទួលភ្ញៀវ តាមរបៀបដែលល្អប្រសើរជាងមុន។ ហើយនេះក៏ជួយអោយអ្នកទាំងពីរអាចជួសជុលផ្ទះ និងបន្ថែមគ្រឿងដល់ទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ។ អ្នកអាចចាប់ផ្តើមពីរឿងសាមញ្ញៗ ដូចជាទិញកន្ត្រកផ្កាស្រស់ស្អាត ឬព្យួររបស់របរដែលគួរឱ្យស្រលាញ់ដែលអ្នកទាំងពីរចូលចិត្ត។

និយាយថាស្រលាញ់

តើអ្នកធ្លាប់បានសួរសំនួរនេះមកកាន់ខ្លួនឯងទេថា តើរយៈពេលយូរប៉ុណ្ណាហើយដែលអ្នក និងប្តីរបស់អ្នកមិនដែលនិយាយពាក្យថាស្រលាញ់ទៅកាន់គ្នា? អាពាហ៍ពិពាហ៍ មិនមែនជាផ្នូរនៃសេចក្តីស្រឡាញ់ទេ។ បញ្ហា គឺស្ថិតនៅលើអ្នកទាំងពីរមិនដឹងពីរបៀបបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ដោយហេតុនេះធ្វើឱ្យអាពាហ៍ពិពាហ៍របស់អ្នកមានភាពត្រជាក់។ ប្រសិនបើអ្នកមិនអាចនិយាយចេញបានទេ ភាសាបេះដូងក៏ពិបាកនឹងបញ្ចេញដូចគ្នា។ ដូច្នេះអ្នកទាំងពីរ កុំរក្សាទុកពាក្យនេះក្នុងចិត្ត។ សួរគ្នាកាន់តែច្រើន ទុកចិត្តគ្នា ហើយកុំភ្លេចប្រាប់គ្នាទៅវិញទៅមកនូវសំណួរស្នេហាផ្អែមល្ហែមទាំងព្រឹកព្រលឹម ឬមុនពេលចូលគេង។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here