វិធី ៤ យ៉ាងដែលខុសក្នុងការសម្រកទម្ងន់ និងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ

0
342

វិធីដើម្បីបញ្ចុះទម្ងន់ខាងក្រោមនេះមិនមានប្រសិទ្ធភាពទេ ថែមទាំងធ្វើឱ្យសុខភាពរបស់អ្នកធ្លាក់ចុះយ៉ាងខ្លាំង។

កុំតមអាហារដើម្បីបញ្ចុះទម្ងន់

ទំលាប់របស់មនុស្សស្រីជាច្រើន គឺការតមអាហារសំខាន់ដើម្បីសម្រកទំងន់។ វិធីនេះអាចចៀសវាងការបាត់បង់សាច់ដុំ ដែលសមស្របសម្រាប់ការសម្រកទំងន់ក្នុងរយៈពេលខ្លី។ លើសពីនេះទៀត នៅពេលដែលអ្នកស្រកទំងន់តាមរបៀបនេះនឹងបង្កើនបន្ទុកលើថ្លើម និងតំរងនោមផងដែរ។ វានឹងលេចចេញភាពអស់កម្លាំង ការដកដង្ហើមមិនល្អ ខួរក្បាលចុះខ្សោយ ទាំងនេះសុទ្ធតែមានគ្រោះថ្នាក់ផងដែរ។

ជឿងប់លើថ្នាំសម្រកទម្ងន់

នៅពេលដែលអ្នកលេបថ្នាំសម្រកទម្ងន់ ហើយជឿថាវានឹងជួយអ្នកអោយញ៉ាំ និងផឹកហើយនៅតែរក្សារាងដដែលគឺខុសហើយ។ តាមពិត ថ្នាំសម្រកទម្ងន់ដែលមានសុវត្ថិភាពក៏មានផលប៉ះពាល់ដែលអាជ្ញាធរមិនទាន់រកឃើញដែរ។ ដូច្នេះនេះជាវិធីខុសក្នុងការសម្រកទម្ងន់។

ផឹកកាហ្វេដើម្បីបញ្ចុះទម្ងន់

ប្រសិនបើអ្នកជ្រើសរើសផឹកកាហ្វេ វាអាចបង្កើនមុខងាររំលាយអាហារជាបណ្តោះអាសន្ន។ ប៉ុន្តែវាមិនអាចស្រកទម្ងន់បានទេ។ ក្រៅពីនេះការពិតដែលអ្នកផឹកកាហ្វេខ្មៅច្រើនពេកដើម្បីសម្រកទម្ងន់ ក៏ងាយបង្កឱ្យមានជំងឺពុកឆ្អឹង ជ្រុះសក់ ស្បែកស្រអាប់…ផងដែរ។

រាគដើម្បីបញ្ចុះទម្ងន់

មនុស្សជាច្រើនជឿថា ជំងឺរាគរូសខ្វះជាតិទឹកនឹងនាំឱ្យស្រកទំងន់។ ទន្ទឹមនឹងដំណើរការរាគគឺមានសារធាតុចិញ្ចឹមច្រើនបណ្តាលឱ្យបាត់បង់កាឡូរី ហើយការទទួលទានកាឡូរីមិនគ្រប់គ្រាន់នឹងបណ្តាលឱ្យស្រកទំងន់។

ប៉ុន្តែការអនុវត្តនេះនឹងបណ្តាលឱ្យខូចមុខងារពោះវៀន។ ជំងឺនេះនឹងវិវត្តទៅជាការទល់លាមកហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់ពោះវៀនកាត់បន្ថយភាពស៊ាំរបស់មនុស្ស។ លើសពីនេះទៀតនៅពេលដែលអ្នកបាត់បង់ទឹក អ្នកនឹងមានអារម្មណ៍ស្រេកឃ្លាន ហើយអ្នកនឹងត្រូវការបន្ថែមជាតិទឹកដែលនោះជាហេតុនាំឱ្យទំងន់របស់អ្នកកើនឡើងភ្លាមៗ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here