សក់ខ្លីហើយរញ៉េរញ៉ៃទៀត!! តិចនិកក្រោកពីគេងមកសក់ក្តោបស្អាត ដោយមិនបាច់ប្រើម៉ាស៊ីន

0
236

ប្រៀបដូចជាយល់សប្តិអាក្រក់អញ្ចឹងអោយតែក្រោកពីគេងមក សក់រញ៉េរញ៉ៃឡើងចង់ខ្លាចខ្លួនឯងម្តងម្កាល។ ហើយយើងក៏មិនចង់កក់សក់ម្តងទៀត ឬចំណាយពេលមកអង្គុយកៀបសក់ដែរ។ អ្វីដែលចង់បាននោះ គឹក្រោកពីគេងមកសក់ត្រង់ក្តោបស្អាតបែបធម្មជាតិ។ ខាងក្រោមនេះជាវិធីសាស្ត្រ ៤យ៉ាងដែលអាចជួយកាត់បន្ថយស្ថានការណ៍កុំអោយក្រោកពីគេងមកឃើញសក់ខ្លួនឯងកន្រ្តីងកន្រ្តើងអីបែបនេះ។

១ ផ្លុំសក់ មុនចូលគេង

យើងត្រូវប្រាកដខ្លួនឯងថាត្រូវតែផ្លុំសក់អោយស្ងួត បន្ទាប់ពីកក់សក់រួច។​ ហើយសម្រាប់មិត្តនារីដែលមានសក់ខ្លីតែងតែមានភាពងាយស្រួលក្នុងការសម្ងួតសក់ជាងសក់វែង។ ប៉ុន្តែពេលខ្លះពួកគាត់មិនបានផ្លុំសក់អោយស្ងួត មុននឹងចូលគេងនោះទេ។ ដូច្នេះពេលក្រោកពីគេងមកសក់រញ៉េរញ៉ៃច្បាស់ណាស់ ហើយទោះបីជាកៀបសក់ក៏រាងពិបាកដែរ។

២ ចងសក់ទាំងអស់ឡើងលើជាពីរគន្លាក់ មុននឹងគេង

មុននឹងយើងចូលគេងគួរតែចាប់សក់ទាំងអស់លើកចងឡើងលើជាពីរគន្លាក់។ បែបនេះវានឹងនៅសេសសល់សក់តែផ្នែកចុងៗទេ បើទោះជារួញក៏រួញចេញមកបែបក្តោបធម្មជាតិដែរ។ ដូច្នេះពេលក្រោកពីមកយើងនឹងទទួលបានសក់ក្តោបបែបធម្មជាតិ និងមិនចាំបាច់ប្រើម៉ាស៊ីនផងដែរ។  

៣ បាញ់ទឹកនៅគល់សក់

វាមិនងាយស្រួលនោះទេដែលប្រើម៉ាស៊ីនមកកៀបក្តោបសក់បានស្អាតទាំងស្រុងនោះ។ ដូច្នេះយើងអាចបាញ់ទឹកនៅគល់ៗសក់ ដើម្បីធ្វើអោយសក់កាន់តែមានទម្ងន់ និងពេលដែលស្ងួតទៅសក់នឹងចេញមកបែបធម្មជាតិផងដែរ។

៤ ផ្តល់សំណើមដល់ចុងសក់

កុំគិតអោយសោះណាថា សក់ខ្លីមិនត្រូវការការថែទាំគុណភាពសក់នោះ។ នារីៗសក់ខ្លីភាគច្រើនតែងតែជួបនឹងបញ្ហាសក់រួញចុងៗ។ ដូច្នេះយើងគួរតែប្រើជាមួយប្រេងសម្រាប់សក់ ដើម្បីរក្សាសក់ចុងៗអោយចេញមកក្តោបស្អាតបែបធម្មជាតិ មិនមែនរួញអត់ជាតិនោះទេ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here