ស្គាល់មនុស្ស ៧ ប្រភេទនេះ អ្នកគួរតែជៀសអោយឆ្ងាយ បើសិនចង់អោយជីវិតជោគជ័យ

0
151

អ្នករាល់គ្នាដឹងហើយ អ្វីដែលយើងហៅថាជោគជ័យគឺកើតចេញពីការប្តេជ្ញារបស់យើងខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ មួយចំណែកនៃភាពជោគជ័យក៏អាស្រ័យលើមនុស្សដែលនៅជុំវិញខ្លួនយើងក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែរ។ យើងមិនអាចប្រកែកនឹងការពិតបានទេ ព្រោះប្រសិនបើយើងស្និទ្ធនឹងនរណាម្នាក់ដែលមានការប្តេជ្ញាខ្ពស់ដើម្បីជោគជ័យ យើងក៏កាន់តែការលើកទឹកចិត្តកាន់តែច្រើនក្នុងការអភិវឌ្ឍនខ្លួនឯង។ តែប្រសិនបើយើងរស់នៅជុំវិញដោយមនុស្សដែលមិនមានការអភិវឌ្ឍនខ្លួន វាប្រហែលនាំយើងអោយដើរចេញឆ្ងាយពីផ្លូវទៅកាន់ភាពជោគជ័យរបស់យើងដូចគ្នា។ ខាងក្រោមនេះជាមនុស្ស ៧ប្រភេទដែលអ្នកគួរតែជៀសឆ្ងាយ ប្រសិនបើចង់អោយជីវិតខ្លួនឯងកាន់តែប្រសើរ។

១ មនុស្សដែលមិនហ៊ានប្រថុយគ្រប់យ៉ាង

អ្វីដែលគួរអោយខ្លាចបំផុត គឺមនុស្សដែលចេះតែនិយាយចង់បាននេះចង់បាននោះច្រើន។​ ប៉ុន្តែមិនដែលគិតនឹងធ្វើអ្វីដើម្បីសម្រេចគោលដៅដូចជាចេះតែធុញនឹងការងារ, ចង់ឈប់ធ្វើការ។ តែរស់នៅបែបជីវិតមួយថ្ងៃដើម្បីមួយថ្ងៃ, មិនផ្លាស់ប្តូរខ្លួនឯងអោយប្រសើរ។ ឬដូចមនុស្សមួយប្រភេទទៀតនិយាយថាមិនចង់នៅលីវទេ ចង់មានសង្សារ តែមិនព្រមបើកចិត្ត ឬទាក់ទងជាមួយនរណាម្នាក់ ព្រោះខ្លាចឈឺ។ ប្រសិនបើមានមនុស្សប្រភេទនេះនៅក្បែរ ហើយអ្នកតែងតែលឺពាក្យបែបនេះ វាអាចធ្វើអោយគោលដៅរបស់អ្នកលែងនឹងនរ, ចាប់ផ្តើមស្ទាក់ស្ទើរ, សំរេចចិត្តប្រថុយប្រថាន និងយឺតយ៉ាវក្នុងការឈានទៅរកភាពជោគជ័យ។

២ មនុស្សដែលទុទិដ្ឋិនិយម

មនុស្សប្រភេទនេះច្រើនតែបង្កើតបរិយាកាសអវិជ្ជមាន​ តែងតែធ្វើអោយមនុស្សជុំវិញខ្លួនអាប់អួរទៅតាមហ្នឹងដែរ។ ហើយបើតាមអត្តចរិកគឺតែងតែរកហេតុផលជាច្រើនមកដាក់មុខ ដោយមិនខ្ចីសម្លឹងទៅពិភពលោកនៅក្នុងផ្លូវវិជ្ជមានឡើយ។ ហើយចូលចិត្តនិយាយពីបញ្ហា, និយាយពីរឿងអាក្រក់, រិះគន់អ្នកដទៃ និងសម្លឹងមើលទៅរឿងគ្រប់យ៉ាងសុទ្ធតែជាបញ្ហា។ លទ្ធផលពេលយើងស្រូបយកឥទ្ធពលអវិជ្ជមានទាំងអស់នោះញឹកញាប់ នឹងធ្វើអោយយើងក្លាយជាមនុស្សទុទិដ្ឋិនិយមដូចគ្នា។ អត្តចរិកបែបនេះគឺជាឧបសគ្គចម្បង​ ដែលនាំអោយភាពជោគជ័យរបស់យើងនៅកាន់តែឆ្ងាយជាងមុន។

៣ ក្រអឺត និងមិនចូលចិត្តស្តាប់ការណែនាំពីនរណាម្នាក់ឡើយ

មនុស្សក្រអឺតក្រទមច្រើនតែមានទម្លាប់ចូលចិត្តអួត ហើយមិនស្តាប់នរណាម្នាក់ឡើយ។ ដែលធ្វើអោយបាត់បង់ឱកាសរៀនបទពិសោធន៍ល្អៗពីអ្នកដទៃ ដែលបង្អាក់ផ្លូវទៅភាពជោគជ័យ។ ការដែលស្និទ្ធស្នាលជាមួយមនុស្សប្រភេទនេះ តែងតែធ្វើអោយយើងក្លាយជាមនុស្សដែលបាត់បង់ភាពជឿជាក់លើខ្លួន​ឯង រហូតក្លាយទៅជាមនុស្សម្នាក់ដែលមិនព្រមទទួលយកគំនិតរបស់នរណាម្នាក់។ ហើយនៅពេលដែលអ្នកក្លាយជាបែបនេះ អ្នកត្រូវដឹងថាភាពជោគជ័យក៏ចាប់ផ្តើមរត់ចេញឆ្ងាយពីអ្នកដូចគ្នា។

៤ មនុស្សមិនស្មោះត្រង់

ការដែលមានភាពស្និទ្ធស្នាលជាមួយមនុស្សមិនមានភាពស្មោះត្រង់ ក៏អាចធ្វើអោយយើងក្លាយជាមនុស្សអាក្រក់នៅក្នុងភ្នែករបស់អ្នកដទៃដូចគ្នា។ ពីព្រោះមិត្តភក្តិប្រភេទនេះតែងតែលាក់ការពិតនឹងយើង។ ពាក្យសរសើរតែងតែរឹតបន្តឹងទំនាក់ទំនងអោយរឹងមាំ​ តែប្រហែលជាគ្រោះថ្នាក់ដល់យើងដែលមិនបានដឹងពីគុណវិប្បត្តិរបស់ខ្លួន ដើម្បីកែប្រែខ្លួនឯង។ យើងណែនាំអោយអ្នកគេចចេញ និងងាកមករកអ្នកដែលហ៊ាននិយាយអ្វីដែលមិនគួរនិយាយ ដើម្បីអោយខ្លួនអ្នកកាន់តែប្រសើរ។ ពីព្រោះមនុស្សប្រភេទនេះនឹងជំរុញអោយអ្នកតស៊ូជាមួយនឹងភាពលំបាក​ ដើម្បីអភិវឌ្ឍនខ្លួនអោយល្អជាងមុន។

៥ មនុស្សដែលចូលចិត្តអោយគេអាណិត

មនុស្សដែលចូលចិត្តអោយគេអាណិត ច្រើនតែលើកថាខ្លួនឯងត្រូវបន្ទោសហើយតែងតែស្តីថាអោយមកពីអ្នកដទៃបានខ្លួនបែបនេះ។ មនុស្សបែបនេះតែងតែមករារាំងការងារអ្នកមិនអោយជោគជ័យ។ នៅពេលដែលយើងនៅជិត យើងអាចនឹងស្រូបយកកំលាំងអវិជ្ជមានទាំងនោះដោយមិនដឹងខ្លួន។ ហើយប្រសិនបើអ្នកធ្វើការក្នុងក្រុមជាមួយមនុស្សបែបនេះ ពេលដែលមានបញ្ហា​ច្បាស់ណាស់គេតែងតែរកមូលហេតុ និងស្តីបន្ទោសអោយអ្នកដទៃ។ ហើយមនុស្សបែបនេះគឺចូលចិត្តសំដែងបំផុត។ ឧទាហរណ៍៖ ប្រសិនបើមេមិនឡើងតំណែងអោយ ថ្វីបើគាត់ធ្វើការល្អ។ ប៉ុន្តែគាត់មិនដែលងាកមកមើលខ្លួនឯងដែលតែងតែទៅធ្វើការយឺតយ៉ាវនោះទេ។ មនុស្សបែបនេះអ្នកគួរតែនៅអោយឆ្ងាយ។

៦ មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួន​ឯង

ជាមួយនឹងមនុស្សដែលប្រើប្រាស់អារម្មណ៍ដោយមិនមានហេតុផល អ្នកគួរតែឈានទៅម្ខាងប្រសិនបើអ្នកចង់អោយដំណើរទៅរកភាពជោគជ័យរបស់អ្នកកាន់តែរលូន។ ពីព្រោះនៅជាមួយមនុស្សបែបនេះរមែងតែងធ្វើអោយយើងមានចិត្តស្រាល និងខឹងមួម៉ៅដែលអាចប៉ះពាល់ដល់ការងារល្អៗរបស់យើង។ ដោយមនុស្សប្រភេទនេះតែងតែបង្ហាញអារម្មណ៍មិនសប្បាយចិត្ត, បញ្ចេញគំនិតដែលមិនអាចទៅរួច បន្ទាប់ពីគ្រប់គ្រងអ្វីលែងបាន តាំងបញ្ចេញអារម្មណ៍មកដោយមិនគិតពីអ្វីទាំងអស់ ឬជួយធ្វើអោយអ្វីគ្រប់យ៉ាងប្រសើរឡើងឡើយ។ មនុស្សដែលមានទម្លាប់ប្រភេទនេះ ច្រើនតែនៅឆ្ងាយពីភាពជោគជ័យ។

៧ ខ្វះភាពជឿជាក់លើខ្លួនឯង

ជឿជាក់លើខ្លួនឯង គឺចំនុចសំខាន់ដែលធ្វើអោយសម្រេចគោលដៅនៃភាពជោគជ័យបានយ៉ាងងាយ។ ប៉ុន្តែប្រសិនបើយើងរស់នៅជាមួយមនុស្សដែលខ្វះភាពជឿជាក់ ភ័យខ្លាច។ មនុស្សបែបនេះប្រហែលជាអាចជំរុញយើង រហូតដល់យើងមិនហ៊ានធ្វើអ្វីផ្សេងៗអោយបានជោគជ័យឡើយ។ ពីព្រោះគេនឹងតែងតែខ្សឹបប្រាប់ថាអ្នកមិនអាចធ្វើបានជោគជ័យទេ, បណ្តាលអោយយើងលែងច្បាស់ខ្លួនឯង រហូតអាចឈានដល់បោះបង់ចោលការសំរេចចិត្តផ្សេងៗព្រោះតែភាពភ័យខ្លាចរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ការដែលមានភាពជឿជាក់លើខ្លួនឯងមិនមែនមានន័យថាយើងអាចធ្វើអ្វីៗគ្រប់យ៉ាងបាននោះទេ។ តែពេលដែលយើងជឿជាក់លើខ្លួនឯង យើងនឹងសម្លឹងមើលអ្វីគ្រប់យ៉ាងជាមួយការពិត, ពោរពេញដោយគំនិតវិជ្ជមាន និងចេះទទួលយកភាពជាខ្លួនឯង ដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យបានឆាប់រហ័ស។

អ្នកគួរតែពិនិត្យមើលមនុស្សជុំវិញខ្លួនថាតើមានមនុស្សប្រភេទដូចខាងលើដែរ ឬទេ? បើដូច្នេះមែន អ្នកគួរតែនៅអោយឆ្ងាយពីកំលាំងវិជ្ជមានទាំងនោះ​​និងអនុវត្តខ្លួនឯងអោយប្រសើរឡើងវិញ។ ព្យាយាមអោយកាន់តែល្អប្រសើរ, ហ៊ានគិត, ហ៊ានធ្វើ និងប្រឹងប្រែងអោយខ្លាំង។ ភាពជោគជ័យដែលយើងប្រាថ្នាគឺនៅក្បែរៗយើងហ្នឹងឯង។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here