ស្បែកភ្លឺ ស្រស់ស្អាតជាមួយរូបមន្តទាំង៣របស់ “ស៊ុតពណ៌ស”ដែលតម្រូវទៅតាមប្រភេទស្បែកនិមួយៗ

0
431

ស៊ុត ពិតជាមានសារៈសំខាន់ហើយភាគច្រើនដឹងតែមានស្តុកទុកនៅក្នុងផ្ទះបាយរបស់អ្នករាល់គ្នាម៉ង, តើត្រូវដែរឬទេ? ក្រៅពីអ្នកអាចយកស៊ុតមកចំអិនជាម្ហូបហើយនោះ អ្នកក៏អាចយកស៊ុតមកប្រើអោយមានប្រយោជន៍បានជាច្រើនបែបផងដែរ។ ជាពិសេសក៏អាចយកស៊ុតមកប្រើសម្រាប់ថែរក្សាស្បែករបស់អ្នក ដោយសារតែវាមានសារធាតុសំខាន់នៅក្នុងស៊ុតពណ៌ស។ វាគឺជាប្រូតេអ៊ីនដែលជួយបន្តឹងស្បែក និងកាត់បន្ថយមុនក្បាលខ្មៅផងដែរ។ ហើយក៏ជួយបង្រួមរន្ធញើសបានយ៉ាងល្អ។ យើងនឹងណែនាំរូបមន្តផ្សំឡើងពីស៊ុតពណ៌សមកធ្វើជាម៉ាសមុខដែលសាកសមទៅតាមប្រភេទស្បែករបស់អ្នក។ ចង់ដឹងថាតើមានរូបមន្តអ្វីខ្លះទេ?

១ រូបមន្តសម្រាប់ស្បែកខ្លាញ់៖ ក្រូចឆ្មារ+ស៊ុតស

រូបមន្តមួយនេះល្អបំផុតសម្រាប់ស្បែកខ្លាញ់។ ដោយសារតែស៊ុតសជួយកំចាត់មុនក្បាលខ្មៅ និងបន្តឹងរន្ធញើស។ សារធាតុនៅក្នុងក្រូចឆ្មារនឹងជួយដល់ស្បែករបស់មនុស្សស្រីអោយសដូចធម្មជាតិ។ ហើយអ្វីដែលអ្នកត្រូវការរៀបចំមានស៊ុត១ និងក្រូចឆ្មារកន្លះផ្លែ។
បន្ទាប់មកយកស៊ុតផ្នែកពណ៌សចេញពីពណ៌ក្រហម រួចទុកក្នុងចាន។ ហើយច្របាច់ក្រូចឆ្មារកន្លះផ្លែចូលក្នុងស៊ុតស រួចក្រឡុកវាចូលគ្នារហូតទាល់តែសព្វ។ រួចលាបលើមុខតែលាបស្តើងៗបានហើយ កុំលាបក្រាស់ពេក។ ទុកចោលប្រហែល១០នាទី សឹមលាងចេញជាមួយទឹក។ សម្រាប់រូបមន្តនេះដែរ អ្នកអាចធ្វើពី២ទៅ៣ដងក្នុងមួយសប្តាហ៍។

២ រូបមន្តសម្រាប់ស្បែកធម្មតា៖ ម្ស៉ៅពោត+ស៊ុតស

ការផ្សំឡើងរវាងម៉្សៅពោត និងស៊ុតសនឹងជួយសំអាតស្បែកអោយបានស្អាតល្អ។ ហើយវិធីសាស្រ្តមួយនេះគឺត្រូវការស៊ុត១ និងម្ស៉ៅពោត២កូនស្លាបព្រាកាហ្វេ។ ដោយបំបែកស៊ុតសចេញពីក្រហមប្រើតែស៊ុតស និងម៉្សៅពោតប៉ុណ្ណោះ។ លាយវាអោយសព្វក្នុងកូនចាន ហើយលាបលើមុខរួចទុកម៉ាសចោលពី១០ទៅ១៥នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាត។ បន្ទាប់មកផ្តិតមុខអ្នកអោយស្ងួតជាមួយនឹងក្រដាសជូតមាត់។

៣ រូបមន្តសម្រាប់ស្បែកស្ងួត៖ ប្រេងដូង+ស៊ុតស

ប្រសិនបើមិត្តនារីៗមានអារម្មណ៍ថាស្បែកស្ងួត និងចង់បន្ថែមសំណើមនោះ ម៉ាសផ្សំឡើងពីស៊ុតស និងប្រេងដូងអាចជួយអ្នកបាន។ របស់ដែលអ្នកត្រូវការរៀបចំគឺទឹកក្រូចឆ្មារ, ប្រេងដូង និងស៊ុត១។
ដំបូង អ្នកត្រូវយកស៊ុតសចេញពីក្រហមសិន រួចវាយស៊ុតសអោយឡើងខាប់។ បន្ទាប់មកដាក់ប្រេងដូង១កូនស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ១កូនស្លាបព្រាកាហ្វេ រួចលាយចូលគ្នាអោយសព្វ។ លាបធ្វើជាម៉ាសមុខ និងទុកចោលរយៈពេល១៥នាទី​ សឹមលាងចេញជាមួយទឹកស្អាត។ អនុវត្តបែបនេះពី២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខតឹងណែន និងទន់ផងដែរ។

សម្រាប់អ្នកណាដែលចង់បន្ថែមសំណើមដល់ស្បែក និងចង់បានស្បែកម៉ត់ជាងមុន។ អ្នកគួរតែព្យាយាមយករូបមន្តដែលផ្សំឡើងពីស៊ុតសណាមួយដែលសាកសមទៅនឹងប្រភេទស្បែករបស់អ្នក និងមកសាកល្បងធ្វើម៉ាសមុខនេះទាំងអស់គ្នា។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here