អាហារ ៥ ប្រភេទល្អសំរាប់អ្នកដែលមានបញ្ហាក្រពះ

0
470

អាហារខាងក្រោមនេះ ពិតជាល្អសម្រាប់អ្នកដែលកំពុងមានជំងឺដំបៅក្រពះ៖

  • ទទួលទានទឹក

នៅពេលអ្នកមានជំងឺរ៉ាំរ៉ៃ និងចង់ព្យាបាលដំបៅក្រពះរបស់អ្នក។ អ្នកត្រូវទទួលទានទឹកពី ៦-៨ កែវជារៀងរាល់ថ្ងៃ។ ការទទួលទានទឹក នឹងជួយកាត់បន្ថយរោគដំបៅរបស់អ្នក។ វានឹងធ្វើឱ្យរាងកាយរបស់អ្នកមានជាតិទឹក និងបន្សាបជាតិពុលនៅក្នុងខ្លួន។

  • ប៊្លូបឺរី

នៅពេលអ្នកព្យាបាលដំបៅក្រពះ ដោយបន្ថែមផ្លែប៊ូប៊ឺរីស្រស់មួយចំនួននៅក្នុងអាហារពេលព្រឹក វានឹងល្អសម្រាប់ស្ថានភាពសុខភាពរបស់អ្នក។ ប៊្លូបឺរីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ វាជួយឱ្យរាងកាយប្រឆាំងនឹងវីរុស និងកាត់បន្ថយរោគដំបៅ។ ហើយក៏ពន្លឿនការជាសះស្បើយ នឹងជួយកាត់បន្ថយជំងឺផ្សេងៗបានយ៉ាងច្រើនផងដែរ។

  • បន្លែបៃតងសម្បូរទៅដោយជាតិសរសៃ (ហ្វៃប៊ឺ)

ប្រសិនបើអ្នកមានរបបអាហារដែលមានជាតិសរសៃខ្ពស់ វាអាចនឹងជួយឱ្យដំបៅក្រពះរបស់អ្នកបានជាសះស្បើយ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា អាហារដែលមានផ្ទុកបរិមាណជាតិសរសៃ និងល្អសំរាប់សុខភាពរួមមាន៖ រ៉េបបឺរី, ផ្លែប៉ោម, ផ្លែសារី, ផ្លែស្ត្របឺរី គឺសុទ្ធតែល្អសម្រាប់សុខភាពអ្នកដែលមានជំងឺក្រពះ។ អ្នកក៏អាចចំអិនអាហារដោយបន្ថែមសណ្តែក, ស្ពៃ, ស្រូវសាលី និងអង្ករសំរូបក៏ល្អសម្រាប់សុខភាពអ្នកផងដែរ។

  • គ្រាប់អាល់ម៉ុន

នៅពេលអ្នកកំពុងព្យាបាលដំបៅក្រពះ អ្នកអាចបន្ថែមការញ៉ាំគ្រាប់អាល់ម៉ុន ២-៣គ្រាប់ក្នុងមួយថ្ងៃ។ ពីព្រោះគ្រាប់អាល់ម៉ុនសំបូរទៅដោយវីតាមីន B, ប្រូតេអ៊ីន និងកាល់ស្យូមដែលអាចកាត់បន្ថយរោគដំបៅ និងជំនួយដល់ការជាសះស្បើយឡើងវិញ។ ចំណែកឯខ្ទឹមបារាំង ក៏មានផ្ទុកវីតាមីន B  បូករួមមានសណ្តែក, គ្រាប់ធញ្ញជាតិ, ផ្ទី និងខាត់ណាក៏ល្អសម្រាប់សុខភាពអ្នកផងដែរ។

  • ប្រេង​អូ​លីវ

ប្រសិនបើអ្នកកំពុងមានជំងឺដំបៅក្រពះ នៅពេលចម្អិនជាមួយប្រេងអូលីវ អាចជួយព្យាបាលដំបៅក្រពះបាន។ អ្នកអាចបន្ថែមប្រេងអូលីវដែលមានផ្ទុកសារធាតុ phenol វាអាចនៅក្នុងក្រពះរបស់អ្នកបានយូរ។ លើសពីនេះ សមាសធាតុទាំងនេះអាចដើរតួជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី និងអាចការពារបាក់តេរី H. pylori ពីការរីករាលដាល ហើយជួយឱ្យក្រពះមានសុខភាពល្អ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here