អ្នកគួរតែប្រយ័ត្នប្រយែង!! បើមានរឿងយល់ច្រឡំទាំងនេះ នៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក

0
310

ទំនាក់ទំនងស្នេហាអាចនៅបានយូរ ក្រៅពីមនុស្សពីរនាក់ស្រលាញ់គ្នាហើយនោះ​ ក៏អាស្រ័យទៅលើអ្នកទាំងពីរមានភាពចុះសម្រុងនឹងគ្នាផងដែរ។ ការពិតក៏មានគូស្នេហ៍មួយចំនួនមានទម្លាប់ធ្វើខ្លួនហាក់ដូចជាមិនមានបញ្ហាអីនោះទេ។ ប៉ុន្តែដល់មួយដែលច្រើនលើសលប់ទប់លែងជាប់ទំនាក់ទំនងមួយនេះងាយនឹងផ្ទុះបានគ្រប់ពេលតែម្តង។

  • ខ្វះការផ្តល់យោបល់ល្អៗ

មនុស្សមួយចំនួនចេះតែធ្វើខ្លួនធម្មតាៗចំពោះអារម្មណ៍ដែលនៅនឹងមុខ ឬមិនសូវជាចេញយោបល់អីនោះទេ។ ហើយចង់ដឹងថាតើដៃគូខ្លួននឹងធ្វើអ្វីឬអត់ ដើម្បីស្ទង់ចិត្តថាតើគេចូលចិត្តខ្លួនឯងប៉ុណ្ណា។ សម្រាប់ដំណាក់កាលដំបូងៗដែលកំពុងតែស្វែងយល់ចិត្តគ្នា វិធីនេះប្រហែលជាមិនមែនជាបញ្ហាទេ។ ប៉ុន្តែយូរៗទៅពេលដែលអ្នកឈានចូលដល់ទំនាក់ទំនងស្នេហាពេញលេញហើយនោះ វាងាចនឹងធ្វើឱ្យដៃគូរបស់អ្នកបាត់បង់ការអត់ធ្មត់។ សូម្បីតែអ្នកដឹងថាអ្នកកំពុងសាកល្បងគាត់ក៏ដោយ ចុងក្រោយអ្នកនឹងត្រូវបោះបង់ទម្លាប់មួយនេះចោល បើចង់អោយស្នេហាបានយូរអង្វែង។

  • ចេញលុយតែម្នាក់ឯង

សម្រាប់មនុស្សមួយចំនួនពេលនិយាយដល់រឿងស្នេហា គឺពួកគេពេញចិត្តនឹងធ្វើគ្រប់យ៉ាងសម្រាប់ដៃគូរបស់គាត់។ ទោះបីជាដៃគូរបស់គាត់ស្នើរសុំចែករំលែកក៏ដោយ ក៏គាត់សុខចិត្តធ្វើតែម្នាក់ឯងតាមដោយគ្មានលក្ខខណ្ឌដែរ។ ទោះជាយ៉ាងណាក៏ដោយការចំនាយដែលគ្មានព្រំដែនបែបនេះ មិនត្រឹមតែធ្វើអោយបាត់បង់ក្តីស្រលាញ់ពីដៃគូនោះទេ។ ហើយអ្នកអាចប្រឈមនឹងការខ្វះខាត ដោយសារភាពខ្ជះខ្ជាយរបស់អ្នកផងដែរ។

  • មិនអើពើពីភាពខុសគ្នា

មនុស្សប្រុសស្រីពិតជាមានទស្សនៈខុសគ្នាលើរឿងជាច្រើន តែយើងមិនមែននិយាយថាមនុស្សគ្រប់គ្នាសុទ្ធតែមានបុគ្គលិកលក្ខណៈខុសគ្នានោះទេ។ គ្រាន់តែថាវិធីនៃការគិត និងធ្វើអ្វីមួយត្រូវតែមានភាពខុសគ្នា។ វាប្រហែលជារឿងខ្លះអ្នកអាចគិតថាធ្ងន់ធ្ងរណាស់ តែនៅក្នុងខ្សែរភ្នែករបស់ដៃគូអ្នក វាគ្មានអ្វីធំដុំនោះទេ។ ប្រសិនបើអ្នកតែងតែប្រើគំនិតផ្ទាល់ខ្លួនដើម្បីវាស់ស្ទង់ពីរឿងរ៉ាវរវាងគ្នា ឬសួរនាំគ្នាទៅវិញទៅមក វានឹងមិនត្រឹមតែបង្កឱ្យមានជម្លោះប៉ុណ្ណោះទេ។ ថែមទាំងងាយនឹងបំផ្លាញក្តីស្រលាញ់ និងភាពអត់ធ្មត់របស់ដៃគូអ្នកទៀតផង។

  • ចង់កែប្រែគ្នាទៅវិញទៅមក

កុំអោយមានគំនិតដូចជា៖ “ខ្ញុំជឿថាស្នេហាអាចផ្លាស់ប្តូរគាត់” ឬ “ប្រសិនបើគាត់ស្រឡាញ់ខ្ញុំ គាត់នឹងសុខចិត្តផ្លាស់ប្តូរសម្រាប់ខ្ញុំ” ។ កុំមានគំនិតចង់ផ្លាស់ប្តូរអ្នកដទៃអី។ ពីព្រោះការអភិវឌ្ឍចរិតលក្ខណៈរបស់មនុស្សម្នាក់ៗត្រូវកើតចេញដោយកត្តាជាច្រើន ហើយទាមទាររយៈពេលយូរឆ្នាំ។ ដោយសារវាមានពិបាកក្នុងការផ្លាស់ប្តូរណាស់។ ទោះបីជាពេលដំបូងដៃគូរបស់អ្នកហាក់ដូចជាមានឆន្ទៈក្នុងការផ្លាស់ប្តូរអ្វីមួយសម្រាប់អ្នកក៏ដោយ ក៏គាត់អាចកែប្រែបានត្រឹមរយៈពេលខ្លីដែរ។ បន្ទាប់មកគាត់នឹងត្រឡប់មកលក្ខណៈធម្មជាតិវិញហើយ។

  • មានអារម្មណ៍ល្អចំពោះខ្លួនឯងពេក

សម្រាប់គំនិតមនុស្សមួយចំនួនគិតថាមនុស្សពីរនាក់ដែលនៅជាមួយគ្នាហើយនោះ គ្មានអ្វីត្រូវចំណាយសម្រាប់គ្នាទៅវិញទៅមកនោះទេ។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺមានម្នាក់មានអារម្មណ៍ល្អចំពោះខ្លួនឯងជ្រុល។ ហើយតែងតែលួចគិតថាគេបានចំណាយច្រើនរួចមកហើយសម្រាប់ដៃគូរបស់ខ្លួន។ ទោះបីជាខ្លួនឯងឥឡូវនេះកំពុងតែកាន់គំនិតថា ខ្ញុំកំពុងធ្វើល្អសម្រាប់គាត់ក៏ដោយ។ ប៉ុន្តែការពិត គឺខ្លួនឯងគិតតែពីខ្លួនឯង។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here