ឥរិយាបទដ៏គួរអោយរំខានទាំង១០ ចុះតើអ្នកមានធ្លាប់ធ្វើដោយចៃដន្យដែរអត់?

0
232

រឿងដែលមិនអាចទៅរួចនៅក្នុងជីវិតរបស់យើងម្នាក់ៗនោះ គឺអ្វីៗគ្រប់យ៉ាងរលូនទៅមុខសមតាមបំណង និងជួបមនុស្សល្អៗគ្រប់ពេលហ្នឹងតែម្តង។ បើយើងកាន់តែចេញមកប្រឡូកក្នុងសង្គម យើងក៏ឧស្សាហ៍ជួបជាមួយនឹងមនុស្សចម្លែកៗកាន់តែច្រើនដែរ។ ប៉ុន្តែតើអ្នកមានធ្លាប់បកមកគិតលើខ្លួនឯងអាចធ្វើរឿងចម្លែកៗទាំងនោះដូចពួកគេដោយមិនដឹងខ្លួនដែររឺទេ? ចង់ដឹងថាទម្លាប់ដ៏គួរអោយរំខានមានអ្វីខ្លះហើយអ្នកចូលប៉ុន្មានចំនុចដែរនោះ។ តោះមកអានទាំងអស់គ្នា៖

  • សម្របខ្លួនទៅតាមសម័យកាល រហូតលែងមានអ្វីដែលជាស្ទាយ៍របស់ខ្លួនឯង។
  • ស្ថិតនៅក្នុងបន្តុំមនុស្សដែលអោយតម្លៃទៅលើតែសម្ភារៈនិយម និងចេញថ្មីៗ។ ហើយរមែងមាក់ងាយអ្នកណាដែលមិនព្រមទិញអ្វីដែលទាន់សម័យ។
  • ពេលដែលគេកំពុងតែនិយាយគ្នា​ អ្នកតែងតែស៊កសៀតពាក្យសម្តីចូល ដោយមិនខ្ចីស្តាប់អ្វីដែលគេកំពុងតែនិយាយឡើយ។
  • យករឿងអាម៉ាស់របស់អ្នកដទៃមកធ្វើជាការលេងសើច និងចែកចាយបន្តទៅមនុស្សគ្រប់គ្នា ដោយមិនខ្វល់ពីអារម្មណ៍របស់ម្ចាស់ខ្លួនឡើយ។
  • តែងតែយកទំនាក់ទំនងស្នេហាមកធ្វើជាការលេងសើច។
  • ចូលចិត្តស្ម័គ្រខ្លួនធ្វើជាអ្នកទី៣ ក្នុងទំនាក់ទំនងស្នេហាដែលគេមានម្ចាស់រួចហើយ។
  • តែងតែមើលងាយអ្នកដទៃ ដោយមិនយល់ពីការខិតខំប្រឹងប្រែងរបស់គេឡើយ។ ហើយតែងតែគិតថាខ្លួនឯងមានសមត្ថភាពជាងនរណាៗទាំងអស់។
  • ចូលចិត្តលេងសើចលើសជ្រុល បើទោះបីជាម្នាក់នោះមិនអាចទទួលយកបានក៏ដោយ។
  • មុននឹងចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ ទាល់តែអ្នកគិតថាគាត់មានអ្វីម្យ៉ាងដែលអាចធ្វើអោយទំនាក់ទំនងស្នេហាមួយហ្នឹងល្អ។
  • លាក់ពាក្យសរសើរទុកក្នុងចិត្ត ហើយចាំវាយប្រហារអ្នកដទៃ ពេលដែលខ្លួនឯងខឹង ឬគេធ្វើខុស។

ទោះជាអ្នកស្រស់ស្អាតយ៉ាងណាក៏ដោយ បើអ្នកមិនគោរពអ្នកដទៃពិន្ទុល្អៗក៏ថយចុះទៅតាមហ្នឹងដែរ។ ប៉ុន្តែ វាចា ជឿជាក់ថាមិត្តអ្នកអានទាំងអស់សុទ្ធតែជាមនុស្សដែលមានភាពស្រស់ស្អាតទាំងរូបសម្រស់ និងបេះដូងផងដែរ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here