១៧ រូបដែលវិចិត្រករបង្កប់នូវអត្ថន័យនៃក្តីស្រលាញ់

0
323

ស្នេហា បង្កប់នូវចំនុចតូចៗជាច្រើន ហើយនោះមិនមែនសុទ្ធតែភ្លឺចែងចាំងទាំងអស់ទេ។ Amanda Oleander ជាវិចិត្រករមកពីក្រុងឡូសអេនជេឡេស ដែលគាត់មានបទពិសោធន៍ជាច្រើនទាក់ទងនឹងគំនូរ ជាហេតុធ្វើអោយគាត់មិនខ្លាចនឹងចែករំលែក។ ១៧រូបខាងក្រោមនេះ ជាគំនូរដែលគូរដោយគាត់ និងលំអិតពីចំនុចតូចៗរបស់គូស្នេហ៍មួយគូ៖

១៧ ប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ អ្នកត្រូវស្រលាញ់គ្រប់យ៉ាងដែលជាគាត់

១៦ មានអារម្មណ៍ល្អ ដោយគ្រាន់តែបានគាត់ថើបក្បាលរបស់អ្នកបែបស្រាលៗ

១៥ គាត់បានត្រៀមខ្លួនជាស្រេចនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអោយអ្នកមានតែស្នាមញញឹម

១៤ រាល់ពេលដែលនៅក្បែរមនុស្សដែលអ្នកស្រលាញ់ អ្នកមិនចាំបាច់លាក់អារម្មណ៍ ឬចរិកពិតរបស់អ្នក

១៣ ពេលដែលនៅតែពីរនាក់ គ្រប់យ៉ាងដូចជាត្រូវវេទមន្ត

១២ មិនថាអ្នកគ្រុនផ្តាសាយធំ ក៏មិនអាចបំបែកអ្នកទាំងពីរចេញពីគ្នា

១១ សាកប្រាប់គ្នាពីមូលហេតុដែលមានស្លាកស្នាមលើខ្លួនអ្នកទៅកាន់ដៃគូអ្នក នឹងធ្វើអោយអ្នកទាំងពីរយល់ពីគ្នារឹតតែច្រើនជាងមុន

១០ នៅពេលដែលអ្នកទាំងពីរ មិនដឹងថាគួរញាំអ្វី

៩ ពេលដែលផ្ទះរបស់អ្នកពោរពេញទៅដោយសក់ ទាំងដែលអ្នកមិនមានចិញ្ចឹមឆ្មារសូម្បីមួយក្បាល

៨ អ្នកអាចបង្កើតការណាត់បានតាមរបៀបសាមញ្ញៗ ដោយគ្រាន់តែកុម្ម៉ង់អាហារមកញាំនៅផ្ទះតែពីរនាក់

៧ ក្តីស្រលាញ់ ធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅគ្រប់ទីកន្លែង

៦ សប្បាយបំផុតពេលឃើញមុននៅលើមុខរបស់គាត់

៥ សក់របស់នាង Vs. សក់របស់គាត់ រាល់ពេលក្រោកពីគេង

៤ អ្នកអាចបញ្ចេញចរិកកូនក្មេងរបស់អ្នក ពេលដែលនៅជាមួយគាត់

៣ រាល់ទង្វើធម្មតាៗបែបនេះ ក៏អាចធ្វើអោយអារម្មណ៍អ្នកហោះហើរបានដែរ

២ ទោះបីជាអ្នកទាំងពីរមានចំនុចខុសគ្នាយ៉ាងណា ក៏នៅតែជាដៃគូដែលសាកសមបំផុត

១ អ្នកដឹងថារូបរាងរបស់អ្នកមិនល្អឥតខ្ចោះ តែមិនខ្លាចនឹងបង្ហាញអោយគាត់ឃើញ

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here