៣ឃ្លាចេញពីមាត់មនុស្សស្រីដែលធ្វើអោយបេះដូងបុរសៗរលាយដូចអំបិល

0
202

បុរសគ្រប់រូបរមែងត្រូវការការសរសើរដោយចេញពីចិត្តពីមិត្តស្រីរបស់ខ្លួន។ ហើយនេះក៏ជាវិធីមួយដែលអាចចងភ្ជាប់ចំណងរបស់អ្នកទាំងពីរអោយកាន់តែរឹងមាំផងដែរ។

  • បងធ្វើការច្រើនពេកហើយ បងគួរតែសំរាកខ្លះទៅ

ឃ្លាមួយនេះស្តាប់ទៅសាមញ្ញណាស់ ប៉ុន្តែមាន­ឥទ្ធិពលខ្លាំងមិនធម្មតាឡើយ។ ពីព្រោះរាល់ពេលដែលបុរសៗលឺឃ្លាមួយនេះ គាត់នឹងទទួលបានអារម្មណ៍កក់ក្តៅរកថាមិនត្រូវ។ ដោយសារតែគាត់ត្រូវប្រឈមមុខជាមួយនឹងសម្ពាធជាច្រើន ហេតុនេះហើយវាពិតជាសំខាន់ក្នុងការដែលមានមនុស្សម្នាក់នៅក្បែរចាំយកចិត្តទុកដាក់ពីគាត់។ ហើយនៅពេលដែលយើងនិយាយឃ្លាមួយនេះទៅកាន់គាត់មានន័យថា យើងបានឃើញពីការខិតខំប្រឹងប្រែងធ្វើការខ្លាំងរបស់គាត់ និងចង់បង្ហាញពីការបារម្ភទៅកាន់គាត់តាមដែលអាចធ្វើទៅបានផងដែរ។

  • បងជាមនុស្សល្អក្នុងកែវភ្នែកអូនជានិច្ច

មនុស្សស្រីជាច្រើនច្បាស់ជាគិតថាឃ្លាមួយនេះដូចជាទ្រង់លើសៗ និងទ្រលាន់ម៉េចមិនដឹងទេ។ ប៉ុន្តែយើងត្រូវតែដាក់ឃ្លានេះចូលក្នុងកាលៈទេសៈណាដែលរ៉ូមែនទិកៗ ជាពិសេសពេលគាត់អោបយើងនៅក្នុងរង្វង់ដៃដោយភាពកក់ក្តៅ រួចសម្លឹងទៅភ្នែករបស់គាត់។ យើងធានាថាគ្រាន់តែគាត់លឺឃ្លាមួយភ្លាម គាត់ច្បាស់ជាសប្បាយចិត្តខ្លាំងមិនខាន។ នេះអាចចាត់ទុកជាការឆ្លើយតបទៅនឹងអារម្មណ៍ស្រលាញ់ដែលគាត់បានផ្តល់ដល់យើង និងភាពខ្វល់ខ្វាយចំពោះគាត់ផងដែរ។ ពេលនោះនឹងធ្វើអោយគាត់កាន់តែចង់នៅក្បែរ និងមិនចង់ឃ្លាតពីយើង។

  • បងធ្វើការចុះ ប៉ុន្តែកុំភ្លេចញ៉ាំបាយនិងសំរាកអោយបានទៀងម៉ោង

ស្នេហាពិតរមែងផុតចេញមកពីចំនុចតូចៗ និងសាមញ្ញៗបំផុត។ ជាពិសេសសម្រាប់មិត្តនារីមួយចំនួនដែលរៀបការរួចមិនគួរតឹងតែងដាក់ប្តីពេកទេ ហើយព្យាយាមសរសើរគាត់អោយបានច្រើនផង។ ជំនួសអោយការបន្ទោសបង្អាប់គាត់ យើងគួរតែងាកមកប្រើពាក្យសំដីសមរម្យទៅកាន់គាត់ និងកុំព្យាយាមដាក់សម្ពាធទៅគាត់ពេក។ មនុស្សស្រីទូទៅចូលចិត្តអោយគេសរសើរ ចំណែកឯបុរសក៏ចូលចិត្តអោយគេគោរពដែរ។ ដូច្នេះយើងត្រូវតែផ្តល់អោយគ្នាទៅវិញទៅមក នោះទើបទំនាក់ទំនងមួយនេះកាន់តែរឹងមាំ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here