៨ ចំនុចដែលត្រូវធ្វើ នៅពេលអ្នកត្រៀមខ្លួនរួច ដើម្បីក្លាយជា “មនុស្សថ្មីកាន់តែប្រសើរ”

0
228

មានរឿងជាច្រើននៅក្នុងជីវិត ដែលមានទាំងអ្វីដែលត្រូវធ្វើ និងរឿងដែលមិនត្រូវធ្វើវិញ ហើយនេះគឺសម្រាប់ការចង់ផ្លាស់ប្តូរ។ ដើម្បីក្លាយជាមនុស្សថ្មី និងប្រសើរ យើងគួរនិយាយលាឯងកាលពីមុន ដែលជាមនុស្សធ្លាប់តែមិនចង់បានអ្វីទាំងអស់។ ដូច្នេះ សូមអ្នកព្យាយាមអនុវត្តតាមចំនុចល្អៗដែល វាចា ចង់ណែនាំនៅថ្ងៃនេះផងដែរ។

១. ឈប់ព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា

អ្នកត្រូវចងចាំថា អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ មិនថាអ្នកព្យាយាមប៉ុណ្ណា ហើយទោះបីជាជីវិតរបស់អ្នកពឹងផ្អែកលើការពេញចិត្តរបស់មនុស្សគ្រប់គ្នាក៏ដោយ។ ប៉ុន្តែអ្នកតែងតែត្រូវខកចិត្តក្នុងការធ្វើវាដែលព្យាយាមយកអារម្មណ៍របស់អ្នកដទៃ ហើយវាមិនមែនជារឿងត្រឹមត្រូវសម្រាប់អ្នកទាល់តែសោះ។

២. ឈប់ព្យាយាមផ្លាស់ប្តូរអ្វីដែលជាអ្នក

យើងគ្រប់គ្នាមានមនុស្សម្នាក់នៅក្នុងជីវិត ដែលតែងតែចង់ផ្លាស់ប្តូរពួកគេឱ្យកាន់តែប្រសើរឡើង។ ជាពិសេសមនុស្សដែលអ្នកស្រលាញ់ តែមិនថាអ្នកស្រលាញ់គេខ្លាំងប៉ុណ្ណា អ្នកប្រហែលជាមិនអាចផ្លាស់ប្តូរនរណាម្នាក់បានទេ។ ហើយនោះមិនមែនជាទំនួលខុសត្រូវរបស់អ្នកទេ។ វិធីតែមួយគត់ដែលអ្នកអាចធ្វើបាន គឺធ្វើជាពន្លឺដល់ពួកគេ។

៣. ឈប់រំពឹងថាអ្នកនឹងយល់ពីអ្វីគ្រប់យ៉ាងនៅក្នុងជីវិត

ពីព្រោះសូម្បីតែមនុស្សនៅទសវត្សឆ្នាំ ១៩៥០ ក៏នៅមិនយល់ពីអ្វីៗទាំងអស់ដែរ។ ហើយអ្នកទើបតែធំឡើង ដូច្នេះអ្នកគួរសិក្សាបន្ត។ កុំដាក់សម្ពាធ ឬរំពឹងខ្លាំងពេកពីខ្លួនអ្នក។

៤. ឈប់ត្អូញត្អែរពីអ្វីៗទាំងអស់ដែលមិនចាំបាច់

ជីវិតរបស់យើងទទួលរងនូវការជំពប់ដួលជាច្រើន។ ពេលខ្លះអ្នកប្រហែលជាត្រូវទៅធ្វើការយឺត ហើយវាប្រហែលជាជះឥទ្ធិពលដល់ការងាររបស់អ្នក។ ទោះបីជាយ៉ាងណា អ្នកគួរតែបញ្ឈប់ទម្លាប់មួម៉ៅ ឬរប៉ិលរប៉ូច ហើយគួរតែត្រលប់ទៅរស់នៅបែបងាយស្រួលវិញម្តង។

៥. ឈប់រស់នៅក្នុងតំបន់ស្រណុក និង​ងាយស្រួល

មិនថាវាជាទំនាក់ទំនងស្នេហា អាជីពការងារ ឬទិដ្ឋភាពផ្សេងទៀតនៃជីវិតទេ។ យើងចង់អោយអ្នកព្យាយាមបោះជំហានចេញពីហ្សូនរបស់អ្នក។ ជីវិតអ្នកអាចនឹងមានន័យច្រើនជាងនេះ។ នៅពេលចាកចេញពីតំបន់ងាយស្រួល និងស្រណុករបស់អ្នក អ្នកនឹងអាចធ្វើអោយខ្លួនឯងរីកចម្រើនច្រើនជាងមុន។

៦. ឈប់គេចចេញពីបញ្ហា

យើងមិនអាចគេចផុតពីគំនិតដ៏ខ្មៅងងឹតរបស់យើងឡើយ។ ប្រសិនបើយើងមិនចាត់វិធានការលើបញ្ហាទាំងនោះ វិធីដែលល្អបំផុត គឺអ្នកត្រូវតែប្រឈមមុខ។ វាជាការល្អប្រសើរ ដែលអ្នកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងដូចជាមនុស្សក្លាហាន។

៧. បញ្ឈប់ជីវិតដែលមមាញឹក រហូតដល់គ្មានពេលសម្រាក

ជាការល្អដែលអ្នកមានមហិច្ឆតា និងតែងតែឆ្ពោះទៅមុខជានិច្ច។ ជាពិសេសជាមួយការងាររបស់អ្នក តែវាប្រាកដជាមិនល្អប្រសិនបើអ្នកបន្តធ្វើការគ្រប់ពេលវេលាបែបនេះ។ វាពិតជាប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ លើសពីនេះទៅទៀត វាក៏រំខានដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

៨ ឈប់ព្យាយាមគ្រប់គ្រងលើលទ្ធផលដែលអ្នកនឹងទទួលបាន

វាជារឿងធម្មតាទេដែលមនុស្សចង់គ្រប់គ្រងអ្វីមួយនៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែអ្វីដែលបានកើតឡើងហើយ និងហួសពីការគ្រប់គ្រងរបស់យើង អ្នកក៏ត្រូវធ្វើអារម្មណ៍ថាវាមិនអីនោះទេដែលគ្មានជំនួយពីនរណាម្នាក់នោះ។ បើមិនដូច្នេះទេ អ្នកនឹងកាន់តែខកចិត្ត ព្រោះលទ្ធផលមិនបានដូចអ្វីដែលបានរំពឹងទុកនោះ។

ប្រែសម្រួល: Viiolette

LEAVE A REPLY

Please enter your comment!
Please enter your name here