Viiolette

Editor in chief

HELLO HUMANS!! This is Viiolette. I am here to share many encourage things such as beauty, lifestyle, love, work.... everything are about LIFE. I try all my best searching for something which able to motivate me, myself. And I believe it will be work on you guys as well. Last but not least, trillion of thanks for spare your time reading our blog. With loves, Viiiolette

Latest Articles

រូបមន្តរក្សាសម្រស់ងាយៗ ជាមួយនឹងគ្រឿងផ្សំនៅក្នុងផ្ទះបាយ

បើនិយាយទៅមិនថាក្នុងយុគសម័យណានោះទេ រឿងសម្រស់នៅតែជារឿងសំខាន់។ គ្រាន់តែពេលខ្លះយើងលួចគិតក្នុងចិត្ត បើអាចកាត់បន្ថយចំណាយបានខ្លះក៏ល្អម៉្យាងដែរ។ ប៉ុន្តែការដែលលួចគិតបែបនេះ មិនមែនបានន័យថាពេលយើងនៅផ្ទះមិនចាំបាច់ខ្វល់ខ្វាយរឿងសម្រស់នោះទេ។មានមិត្តនារីយើងមួយចំនួនមិនសូវជាបានយកចិត្តទុកដាក់លើការថែសម្រស់របស់ខ្លួនឡើយ ដោយសារគាត់គិតថានៅតែផ្ទះនិងមិនមានត្រូវចេញទៅជួបនរណាផង។ ការពិតទៅយើងគួរណាតែយកពេលវេលានេះមកថែរក្សាសម្រស់អោយបានល្អវិញទើបជាការប្រសើរ។ខាងក្រោមនេះជារូបមន្តសម្រាប់ធ្វើស្ក្រាប់ធម្មជាតិដោយមិនចាំបាច់ចេញទៅក្រៅផ្ទះនោះទេ។ គ្រាន់តែតម្រង់ទៅផ្ទះបាយ យកគ្រឿងផ្សំមកលាយចូលគ្នាជាការស្រេច។ រូបតំណាង រូបមន្តទី១៖ ប៉េងប៉ោះ + ស្ករស

ធ្លាប់ឆ្ងល់អត់ ម៉េចបាននៅSingleយូរម៉្លេះ?

អ្នកប្រហែលជាឧស្សាហ៍សួរខ្លួនឯងញឹកញាប់ណាស់ ហេតុអីបាននៅsingleដល់ឥឡូវចឹង? មានអីខុសប្រក្រតីទេដឹង? តោះឥឡូវមកមើល៎ តើបញ្ហារបស់អ្នកនៅត្រង់ចំណុចណាដែរ? ១ ដាក់លក្ខខណ្ឌខ្ពស់ពេក ដូចយើងធ្លាប់បានលឺអញ្ចឹង គ្មានមនុស្សណាម្នាក់ល្អឥតខ្ចោះនោះទេ។ ស្តាប់ទៅហាក់ដូចជាពិភពលោកមួយនេះលំអៀងណាស់ ប៉ុន្តែវាជាការពិត។ ដូច្នេះកុំដាក់លក្ខខណ្ឌខ្ពស់ពេក ហើយកុំព្យាយាមដាក់កំហិតតឹងតែងលើខ្លួនឯងពេកផងដែរ។ អ្នកគួរតែរៀនសម្របខ្លួន ប្រសិនបើមនុស្សពីរនាក់មានអត្តចរិកដូចគ្នា និងមាននិស្ស័យជាមួយគ្នាហើយនោះ...

ស្រីៗពាក់វ៉ែនតាបែបណាអោយចេញស្អាត និងគួរអោយស្រលាញ់នោះ

អ្នកណាខ្លះដែលគិតថាពាក់វ៉ែនតាទៅឃើញមុខភ្លើៗ និងចាស់ដូចម៉ាក់អ៊ំអីនោះ? វាចា ចង់ប្រាប់ថាអ្នកគិតខុសហើយ។ ពីព្រោះសម័យនេះពេលដែលយើងពាក់វ៉ែនតាទៅប្រៀបដូចជាបន្ថែមគ្រឿង ដើម្បីលើកសម្រស់ដល់អ្នកមួយកំរិតទៀតអញ្ចឹង។ ហើយប្រសិនបើអ្នកចង់ដឹងថាគួរពាក់វ៉ែនតាបែបណាអោយចេញមកស្អាត និងគួរអោយស្រលាញ់អីបែបនេះ។ តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖ ១ ស៊ុមវ៉ែនតាពណ៌មាស ហើយកញ្ចក់ធំៗ

ញ៉ាំផ្លែស្វាយមិនត្រូវពេល អាចប៉ះពាល់ដល់សុខភាព

ញ៉ាំផ្លែស្វាយ ពេលឃ្លាន មិនថាជាស្វាយទុំ ឬស្វាយខ្ចីទេ អ្នកមិនត្រូវញ៉ាំទាំងពោះទទេរឡើយ។ អាស៊ីតនៅក្នុងផ្លែស្វាយនឹងជួយជំរុញដល់ក្រពះបង្កើនទឹកគ្រន្ថីក្រពះ និងបង្កើនហានិភ័យនៃជំងឺពោះវៀនផងដែរ។ ការញ៉ាំស្វាយពេលឃ្លានក៏ងាយនឹងធ្វើអោយអ្នកមានអាការៈដូចស្រវឹង ដែលជារោគសញ្ញាពុលជាបណ្តោះអាសន្នផងដែរ។ រូបតំណាង ញ៉ាំស្វាយខ្ចី បន្ទាប់ពីផឹកស្រារួច

ណាត់គ្នាលើកដំបូង បើស្រីៗហ៊ានសម្រេចចិត្តបែបនេះ គ្មានបុរសណាស្រឡាញ់អ្នកឡើយ

ទោះបីជាអ្នកមានសម្រស់ស្រស់ស្អាតយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការសម្រេចចិត្តបែបនេះពេលណាត់ជួបគ្នាលើកដំបូងនោះ ប្រុសៗនឹងចេញឆ្ងាយពីអ្នកជាមិនខាន។ មិនផ្តល់តម្លៃអោយខ្លួនឯង មនុស្សស្រីដែលមិនផ្តល់តម្លៃអោយខ្លួនឯង រមែងមិនខ្វាយខ្វល់ពីរឿងនៅជាមួយគ្នាទាំងដែលទើបតែណាត់ជួបលើកទីមួយនោះទេ។ ហាក់ដូចជាបង្ហាញអោយឃើញថានាងប្រហែលជាមិនបានពេញចិត្តចំពោះរាងកាយរបស់ខ្លួន និងមិនបានយល់ពីអ្វីទៅដែលជាតម្លៃរបស់មនុស្សស្រីឡើយ។ រូបតំណាង មិនបានស្រលាញ់បុរសម្នាក់នោះចេញពីចិត្ត...

អត្ថប្រយោជន៍ទាំង ៧យ៉ាង នៅពេលអ្នកញ៉ាំទឹកច្រើន

តើការញ៉ាំទឹកមានសារៈសំខាន់ប៉ុណ្ណាទៅ? រាងកាយរបស់យើងមានផ្ទុកចំណុះជាតិទឹកដល់ទៅ៧០%។ ដូច្នេះហើយយើងគួរតែទទួលទានទឹកពី៨ទៅ១០កែវក្នុងមួយថ្ងៃ។ វានឹងជួយអោយរាងកាយរបស់អ្នកស្រស់ថ្លា ហើយសរីរាង្គផ្នែកខាងក្នុងអាចធ្វើការយ៉ាងមានប្រសិទ្ធិភាពផងដែរ។ ក្នុងនោះនៅមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត បើអ្នកចង់ដឹងថាមានអ្វីខ្លះនោះ តោះទៅមើលទាំងអស់គ្នា៖ រូបតំណាង ១ ជួយដាស់ខួរក្បាល បន្ទាប់ពីក្រោកពីគេងមកទទួលទានទឹកមួយកែវអាចជួយដាស់រាងកាយអោយភ្ញាក់ពីដំណេក និងធ្វើអោយមានអារម្មណ៍ស្រស់ស្រាយផងដែរ។...

ឥរិយាបទដ៏គួរអោយរំខានទាំង១០ ចុះតើអ្នកមានធ្លាប់ធ្វើដោយចៃដន្យដែរអត់?

រឿងដែលមិនអាចទៅរួចនៅក្នុងជីវិតរបស់យើងម្នាក់ៗនោះ គឺអ្វីៗគ្រប់យ៉ាងរលូនទៅមុខសមតាមបំណង និងជួបមនុស្សល្អៗគ្រប់ពេលហ្នឹងតែម្តង។ បើយើងកាន់តែចេញមកប្រឡូកក្នុងសង្គម យើងក៏ឧស្សាហ៍ជួបជាមួយនឹងមនុស្សចម្លែកៗកាន់តែច្រើនដែរ។ ប៉ុន្តែតើអ្នកមានធ្លាប់បកមកគិតលើខ្លួនឯងអាចធ្វើរឿងចម្លែកៗទាំងនោះដូចពួកគេដោយមិនដឹងខ្លួនដែររឺទេ? ចង់ដឹងថាទម្លាប់ដ៏គួរអោយរំខានមានអ្វីខ្លះហើយអ្នកចូលប៉ុន្មានចំនុចដែរនោះ។ តោះមកអានទាំងអស់គ្នា៖ រូបតំណាង សម្របខ្លួនទៅតាមសម័យកាល រហូតលែងមានអ្វីដែលជាស្ទាយ៍របស់ខ្លួនឯង។ រូបតំណាង

ធ្លាក់ខ្យល់ត្រជាក់ៗចឹង បើបានភេសជ្ជៈក្តៅអ៊ុនៗពិតជាឆ្ងាញ់ និងល្អសម្រាប់សុខភាពណាស់

អាកាសធាតុធ្លាក់ខ្យល់ល្ហៀកៗបែបនេះ ពិតជាសាកសមជាមួយនឹងភេសជ្ជៈក្តៅៗបំផុត។ សាកស្រមៃលេងៗមើល៎ក្លិនឈ្ងុយប្រហើរៗជះប៉ះច្រមុះ ចំណែកឯរសជាតិវិញពេលក្រេបចូលទៅឡើងស្រទន់! ហើយមិនត្រឹមតែអាចធ្វើអោយយើងមានអារម្មណ៍ល្អនោះទេ វាក៏ជួយជំរុញដល់សុខភាពអោយល្អប្រសើរផងដែរ។ ១ តែអឺលក្រេ (Earl Gray Tea) តែអឺលក្រេ(Earl Gray Tea) គឺជាប្រភេទតែដែលផលិតចេញមកពីការផ្សំរវាងតែខ្មៅជាមួយនឹងប្រេងក្រូចសើចដែលចំរាញ់ចេញពីសំបកក្រូចសើច។ ក្លិនដែលចេញមកពីប្រេងក្រូចសើចធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាល។...
error: Content is protected !!