shorthy

Editor in chief

Latest Articles

ហេតុផល​ ៥ យ៉ាង​បង្ហាញ​ថា​ភាព​បរាជ័យ​មិនមែនជារឿងអាក្រក់នោះទេ

មនុស្ស​គ្រប់​រូប​តែង​រិះរក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​មានភាព​ជោគជ័យ​ក្នុងជីវិត ក៏ប៉ុន្តែទោះ​ជា​ដាក់​ចិត្ត​ដាក់​កាយ​ លះបង់​ពេលវេលាទាំងអស់របស់ខ្លួន​ក៏ដោយ ពេលខ្លះវាមិន​បានទទួល​នូវ​អ្វីដែល​យើងចង់បាននោះទេ ហើយពេលខ្លះក៏ទទួលបរាជ័យផងដែរ។ គ្មាននរណាម្នាក់ចង់ទទួលបាននូវអារម្មណ៍បែបនេះទេព្រោះវានាំឲ្យយើង អាម៉ាស់មុខ ជាមនុស្សគ្មានតម្លៃ​ ហើយឈឺចាប់បំផុត។ វាចា យល់ថាវាបានបង្ហាញថាយើងច្បាស់ជាមានចំនុចណាមួយខ្វះខាតជាមិនខាន ហើយគិតថាយើងខ្លួនឯងមិនល្អគ្រប់គ្រាន់នោះទេ។ ដោយសារភាពបរាជ័យធ្វើឲ្យយើងមានការភ័យខ្លាច មិនហ៊ាននឹងប្រឈមមុខចំពោះវាម្តងទៀត ហើយយើងក៏មិនចង់ស្រម៉ៃចង់សាកល្បងវាម្តងទៀតដែរ។ រូបតំណាង

តើអ្នកបានស្គាល់កំពូល Youtuber ទាំង១០របស់ស្រុកយើងហើយឬនៅ?

Youtube គឺជាវេបសាយមួយដែលអាចឲ្យអ្នកគ្រប់គ្នាចែករំលែកវីដេអូរបស់អ្នកទៅកាន់ពិភពលោក និងអ្នកជុំវិញខ្លួន ហើយអ្នកប្រើប្រាស់ Youtube សព្វថ្ងៃនេះមានរហូតដល់ទៅ ២ប៊ីលាន នាក់។ ថ្ងៃនេះ វាចា នឹងនាំលោកអ្នកទាំងអស់គ្នាមកស្គាល់ Youtuber ទាំង ១០នាក់ដែលមានចំនួនអ្នក Subscribe ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង គិតត្រឹមខែ​ កក្កដា ឆ្នាំ ២០២០ នេះ។ ចង់ដឹងថាតើ...

ធ្វើម៉េចទៅបើអ្នកជ្រើសរើសស្នេហាបែបលាក់បាំងពីមនុស្សទូទៅ?

ប្រសិនបើអ្នកបានអានអត្ថបទមួយនេះហើយ នោះមានន័យថាអ្នកប្រាកដជាត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតជាមនុស្សពេញវ័យជាមិនខាននោះទេ ហើយវាក៏ជារឿងលំបាកមួយផងដែរព្រោះតែប៉ាម៉ាក់របស់អ្នកមិនចង់ឲ្យអ្នកមានទំនាក់ទំនងស្នេហាឡើយ។ ចុះធ្វើបែបណាដើម្បីកុំឲ្យពួកគាត់ដឹងថាអ្នកកំពុងតែមានស្នេហាទៅ? តែក៏កុំទៅឈឺក្បាលពេកអីទោះយើងដឹងហើយថាវាពិតជាលំបាកខ្លាំងសម្រាប់អ្នកដើម្បីលាក់បាំង ហើយរឹតតែពិបាកសម្រាប់ប្រពៃណីទំនៀមទំលាប់របស់យើងផងដែរដែលមិនចង់ឲ្យមនុស្សប្រុសស្រីមានស្នេហានៅពេលរៀនសូត្រ តែអ្នកអាចគ្រប់គ្រងស្ថានភាពទាំងអស់នោះបាន ព្រោះថាស្នេហាធ្វើឲ្យមនុស្សគ្រប់គ្នាធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីវា។ តោះមកមើលចំនុចខ្លះៗដើម្បីលាក់បាំងទំនាក់ទំនងស្នេហារបស់អ្នកទៅកាន់ក្រុមគ្រួសារឬក៏អ្នកនៅជុំវិញខ្លួនអ្នក៖ ១. មិនត្រូវថតរូបជាមួយគ្នាច្រើនពេកនោះទេ យើងដឹងហើយថាអ្នកចង់បង្ហោះរូបភាពរបស់អ្នកដែលស្អាតៗមើលទៅគួរឲ្យខ្នាញ់ គួរឲ្យស្រលាញ់ទៅកាន់...

ស្រីៗគ្នាយើង មានដែលឆ្ងល់អត់ ថា តើគាត់ពិតជាស្រលាញ់អ្នកមែនឬទេ? នេះ ១០ ចំនុច បញ្ជាក់ថាគាត់ពិតជាស្រលាញ់អ្នកមែន

រូបតំណាង សាកស្រម៉ៃ មើលៗ ថាតើនៅពេលដែលអ្នកជួបគ្នាលើកដំបូងនោះវាជាស្នេហាបែបណា ឃើញភ្លាមស្រលាញ់ភ្លែតដែរឬ? ឬក៏គាត់គឺជាមិត្តភក្តិរបស់អ្នកតាំងតែពីដើមតែឥលូវនេះអ្នកបែរជាចាប់អារម្មណ៍ឃើញគាត់លើសពីមិត្ត? ឬក៏គាត់ជាមនុស្សដែលអ្នកលួចសម្លឹងមើលគាត់ហើយចាប់អារម្មណ៍គាត់មុនតាំងតែពីដើម? មិនថាអ្នកបានស្គាល់គ្នាបែបណា នៅកន្លែងណា ក៏ដោយតែឥលូវនេះអ្នកទាំងពីរបានស្រលាញ់គ្នាហើយ អ្នកធ្លាប់ណាត់ជួបគ្នាលើកដំបូងហើយ ញ៊ាំអីជាមួយគ្នាហើយ ឬក៏បានមើលកុនជាមួយគ្នាទៀតផងក៏មិនដឹង ហើយអ្នកទាំងពីរក៏បានឆ្លងកាត់គ្រប់រឿងរ៉ាវល្វីងជូរចត់ផ្អែមល្អែមជាមួយគ្នាផងដែរ។ ក៏ប៉ុន្តែអ្នកតែងតែគិតថាតើគាត់ពិតជាស្រលាញ់អ្នកពិតមែនឬអត់ ហើយព្រោះតែគាត់អាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នក គាត់អាចជួបអ្នក គាត់ធ្វើឲ្យអ្នកសប្បាយចិត្ត ហើយគាត់យកចិត្តទុកដាក់ចំពោះអ្នកគ្រប់ពេល...

សញ្ញា ១៥យ៉ាង បញ្ជាក់ ថាមនុស្សដែលអ្នកលួចស្រលាញ់ក៏ចូលចិត្តអ្នកដែរ

រូបតំណាង តើអ្នកពិតជាចង់ដឹងណាស់មែនទេថាតើមនុស្សដែលអ្នកកំពុងតែលួចស្រលាញ់នោះគេចូលចិត្តអ្នកដែរឬយ៉ាងណា? តើអ្នកមានដែលធ្លាប់យល់ច្រលំអំពីទង្វើរបស់គេដែលធ្វើដាក់អ្នកទេ ថាគេចូលចិត្តអ្នកដែរខ្លះទេ ឬក៏អ្នកទេដែលគិតតែឯង? ដើម្បីឲ្យគ្នាយើងកាន់តែយល់ច្បាស់ នឹងជៀសវាងការយល់ច្រលំ ហើយអ្នកនឹងប្រាកដថានេះជាពេលដែលអ្នកត្រូវទាត់ចោលនូវអារម្មណ៍ដែលមានលើគេតទៅទៀត វាចា នឹងរៀបរាប់អំពីសញ្ញាទាំង ១៥ យ៉ាងដើម្បីបញ្ញាក់ថាគេចាប់អារម្មណ៍នឹងអ្នកវិញឬយ៉ាងណា តោះនៅចាំអីទៀតអានហើយអ្នកនឹងដឹងច្បាស់ជាមិនខាន។ ១. ចោលកន្ទុយភ្នែកមើលអ្នក

ប្រុសៗធ្វើតាម ១០ ចំនុចនេះនៅពេលឈ្លោះគ្នា ធានាថាមនុស្សដែលអ្នកស្រលាញ់នឹងបាត់ខឹងអ្នកជាមិនខាន

នៅពេលខ្លះ មនុស្សស្រីសុខៗក៏ខឹងនឹងមនុស្សដែលគេស្រលាញ់ដោយគ្មានហេតុផលក៏ថាបាន នេះគឺជារឿងធម្មតាទេរបស់មនុស្សស្រីគ្រប់រូប តែក៏កុំឈ្លោះប្រកែកគ្នាញឹកញយពេកដែរ ត្រឹមតែ ១ដង ២ដង ក្នុង១ខែ អីបានហើយ មួយវិញទៀតកុំធ្វើឲ្យនាងខឹងយូរពេកអីវាមិនល្អសម្រាប់អ្នកទាំងពីរនោះទេ។ ធ្វើយ៉ាងណាយល់ពីជម្រៅចិត្តរបស់នាង ហើយធ្វើឲ្យនាងញញឹមវិញនៅពេលដែលខឹងនឹងអ្នក។ នៅខាងក្រោមនេះ វាចា បានចាប់យកចំនុចសំខាន់ៗចំនួន១០ ដើម្បីធ្វើឲ្យនាងញញឹមរកអ្នកវិញនៅពេលដែលខឹងអ្នក តោះអានទាំងអស់គ្នា ថា១០ចំនុចនោះមានអ្វីខ្លះទៅ?

វីធីងាយៗ ៧​ យ៉ាងដើម្បីឲ្យអ្នកស្រលាញ់ខ្លួនឯងឲ្យច្រើនៗ

ជារឿយៗពាក្យថា "ស្រលាញ់ខ្លួនឯង" គឺបង្ហាញពីការធ្វើអ្វីៗសម្រាប់ខ្លួនឯងដូចជា ការទិញអ្វីសម្រាប់ខ្លួនឯង ការលើកទឹកចិត្ត ការបញ្ចេញកាយវិការផ្សេងៗដែលអ្នកធ្វើដើម្បីខ្លួនឯង។ ពេលខ្លះវាពិតជាពិបាកក្នុងការយល់ពីអត្ថន័យរបស់ពាក្យនេះណាស់ ហើយវាប្រាកដជាកាន់តែលំបាកមួយកម្រិតទៀតក្នុងការធ្វើវាឱ្យបានព្រោះថាយើងបានយល់និងមើលឃើញតាមរយៈមជ្ឈដ្ឋានផ្សេងៗខុសៗគ្នា។ នៅក្នុងបណ្តាញសង្គមដែលពេញនិយមយើងកត់សម្គាល់ឃើញថាពាក្យថា "ស្រលាញ់ខ្លួនឯង" វាពិតជាមានសារៈសំខាន់ ហើយក៏ជា Hashtag មួយកំពុងតែមានប្រជាប្រិយភាពផងដែរ។ ស្វែងយល់ពីអត្ថន័យរបស់ពាក្យខាងលើវាពិតជាត្រូវការ ការប្រកួតប្រជែងសម្រាប់កែប្រែខ្លួនអ្នក ប៉ុន្តែវាពិតជារឿងដែលត្រូវធ្វើនៅពេលអ្នកកំពុងតែជួបបញ្ហាបាក់ទឹកចិត្ត និងមិនស្រលាញ់ខ្លួនឯង។

រឿងរ៉ូមែនទិច ៦ យ៉ាង ដែលត្រូវធ្វើសម្រាប់មិត្តស្រីរបស់អ្នក

១.បង្កើត​ឱកាសដើម្បីណាត់ជួបនាង បង្ហាញ​ក្តីស្រលាញ់របស់អ្នក​ចំពោះនាងដោយ​ការណាត់ជួប ព្យាយាម​និយាយរឿងផ្សេងៗទាក់ទងនឹងខ្លួន​អ្នកជាមួយនាង ហើយប្រាប់នាងឱ្យរៀបរាប់រឿងរ៉ាវរបស់នាង​វិញម្តង។ ធ្វើបែបនេះអាចឱ្យនាងមានអារម្មណ៍ថាជីវិតនាងមានន័យនិង​ធ្វើ​ឱ្យ​នាង​យល់ថា​អ្នក​ពិតជា​ចាប់អារម្មណ៍នឹងនាងខ្លាំងមែន អ្នកត្រូវ​តែ​និយាយ​ការពិត​ដើម្បីឱ្យនាងមានទំនុកចិត្តទៅលើអ្នកបន្ថែមទៀត។ ២. ការជូនកាដូរផ្សេងៗដើម្បី​ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល
error: Content is protected !!