Home បំនិនជីវិត

បំនិនជីវិត

ឥរិយាបទដ៏គួរអោយរំខានទាំង១០ ចុះតើអ្នកមានធ្លាប់ធ្វើដោយចៃដន្យដែរអត់?

រឿងដែលមិនអាចទៅរួចនៅក្នុងជីវិតរបស់យើងម្នាក់ៗនោះ គឺអ្វីៗគ្រប់យ៉ាងរលូនទៅមុខសមតាមបំណង និងជួបមនុស្សល្អៗគ្រប់ពេលហ្នឹងតែម្តង។ បើយើងកាន់តែចេញមកប្រឡូកក្នុងសង្គម យើងក៏ឧស្សាហ៍ជួបជាមួយនឹងមនុស្សចម្លែកៗកាន់តែច្រើនដែរ។ ប៉ុន្តែតើអ្នកមានធ្លាប់បកមកគិតលើខ្លួនឯងអាចធ្វើរឿងចម្លែកៗទាំងនោះដូចពួកគេដោយមិនដឹងខ្លួនដែររឺទេ? ចង់ដឹងថាទម្លាប់ដ៏គួរអោយរំខានមានអ្វីខ្លះហើយអ្នកចូលប៉ុន្មានចំនុចដែរនោះ។ តោះមកអានទាំងអស់គ្នា៖ រូបតំណាង សម្របខ្លួនទៅតាមសម័យកាល រហូតលែងមានអ្វីដែលជាស្ទាយ៍របស់ខ្លួនឯង។ រូបតំណាង

រឿង៣យ៉ាងសម្រាប់មនុស្សស្រីវ័យ៤០ឆ្នាំគួរតែដឹង មុននឹងយឺតពេល

មនុស្សស្រីដែលស្ថិតក្នុងវ័យ៤០ឆ្នាំភាគច្រើនមានការសោកស្តាយដោយមិនបានដឹង និងបានធ្វើរឿងទាំង៣ចំនុចខាងក្រោមនេះទាន់ពេល។ ចំណាយលើសុខភាពអោយបានច្រើន មនុស្សស្រីនៅពេលដែលឈានចូលវ័យ៤០ឆ្នាំ រាងកាយងាយនឹងឡើងជាតិខ្លាញ់ហួសកំរិតដែលជាហេតុធ្វើអោយពូកគាត់មើលទៅហាក់មិនមានសុខភាពល្អសោះឡើយ។ ហើយពួកគាត់ភាគច្រើនឈឺចង្កេះ, ស្មារ, កញ្ចឹងក, មានអារម្មណ៍ងាកឈឺៗ, ដកដង្ហើមខ្លីៗ, ចង្វាក់បេះដូងលោតញាប់ និងវិលមុខផងដែរ។ ផលវិបាកទាំងនេះ គឺកើតមកពីអ្នកមិនព្រមធ្វើការហាត់ប្រាណកាលពីនៅក្មេង។ ចាប់ពីវ័យ២៥ឆ្នាំឡើងទៅ រាងកាយរបស់មនុស្សស្រីនឹងចាប់ផ្តើមជ្រេទាំងសម្រស់...

យូរៗទៅជីវិតហាក់គ្មានន័យសោះ!! ចុះតើអ្នកមានរក្សាទម្លាប់មិនល្អទាំងនេះដែរឬអត់?

នៅក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗរមែងមានទម្លាប់មិនល្អមួយចំនួន ដែលធ្វើអោយយើងក្លាយជាមនុស្សម្នាក់កាន់តែឥតប្រយោជន៍ (និយាយត្រង់បន្តិចហើយណា៎!)។ ​ប៉ុន្តែវាមិនជាបញ្ហានោះទេ ប្រសិនបើពួកយើងដឹងខ្លួននិងកែប្រែទាន់ពេលនោះ។ មិនចេះគ្រប់គ្រងរបៀបរស់នៅ មនុស្សជាច្រើនមានការពិបាកនឹងគ្រប់គ្រងទម្លាប់នៃការញ៉ាំរបស់ពួកគេណាស់។ ប៉ុន្តែស្របគ្នានោះដែរ ពួកគេតែងតែប្រកែកដាច់ខាតមិនព្រមហាត់ប្រាណសោះ។ ប្រសិនបើអ្នកនៅតែរក្សាទម្លាប់មួយនេះ ប្រៀបដូចជាអ្នកកំពុងតែបន្តោយសុខភាពរបស់ខ្លួនអន់ថយទៅតាមហ្នឹងផងដែរ។ រូបតំណាង

អនុវត្តន៍ ៥ ចំនុចនេះជារៀងរាល់ថ្ងៃ ជីវិតនឹងកាន់តែមានន័យ

ចូលគេងពីព្រលប់ និងងើបពីព្រលឹម អ្នកណាៗក៏មានជម្ងឺខ្ជិលដែរ។ ប៉ុន្តែអោយតែអ្នកព្យាយាមក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ នោះអ្នកនឹងអាចមកប្រឈមមុខជាមួយនឹងបញ្ហានេះបានជាមិនខាន។ យូរៗទៅ អ្នកនឹងលែងពន្យារពេលក្រោកពីគេងទៀតហើយ។ រូបតំណាង សាកល្បងវិធីសាស្រ្តថ្មីៗ យើងជឿថាគ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេ។...

យើងអាចធ្វើជាមនុស្សស្រីធម្មតាម្នាក់ តែរឿង៣ចំនុចនេះមិនអាចចាត់ទុកជារឿងធម្មតាឡើយ

មនុស្សស្រីដែលសុភាពរាបសាររមទម្យនិងពូកែ មិនចាំបាច់ទាល់តែមានទេពកោសល្យពិសេសនោះទេ។ ប៉ុន្តែជាមនុស្សដែលដឹងពីរបៀបថែទាំខ្លួនឯង និងគិតអោយបានល្អិតល្អន់ចំពោះខ្លួនឯងក៏ដូចជាអ្នកដទៃផងដែរ បែបនេះគ្រប់គ្រាន់ពេកហើយ។ ចំណេះដឹងជាផ្នែកមួយ ប៉ុន្តែអ្វីដែលខ្វះមិនបានគឺត្រូវគិតអោយបានច្បាស់លាស់ អ្នកនឹងមិនចាំចាប់ថ្នាក់ ឬវិនិច្ឆ័យនរណាម្នាក់ទៅតាមទង្វើដែលគេប្រព្រឹត្តនៅកន្លែងធ្វើការឡើយ។ ប្រសិនបើអ្នកជាអ្នកដឹកនាំពិតប្រាកដមែន នោះអ្នកនឹងស្តាប់ការបកស្រាយរបស់ពួកគេ ដោយមិនប្រើសិទ្ធិអំណាចជាប្រធាន ដើម្បីសម្លុតអ្នកដទៃឡើយ។ ហើយប្រសិនបើអ្នកត្រឹមជានិយោជិកធម្មតា នោះអ្នកនឹងខិតខំប្រឹងប្រែងធ្វើការ និងអភិវឌ្ឍសមត្ថភាពដោយស្ងៀមស្ងាត់។...

តើអ្នករកឃើញដៃគូជីវិតហើយ ឬនៅ?ចង់ដឹងម្នាក់ណាជាដៃគូជីវិត សាកមកផ្ទៀងជាមួយសញ្ញាទាំងនេះ

មានមនុស្សជាច្រើនច្បាស់ជាធ្លាប់បានលឺមកហើយពាក្យថាដៃគូជីវិត។ ប៉ុន្តែតើអ្នកមានដឹងអត្ថន័យនៃពាក្យដៃគូជីវិតដែររឺទេ? ការស្វែងរកដៃគូជីវិតមិនមែនមានន័យថាត្រូវតែរកអោយបានមនុស្សល្អឥតខ្ចោះម្នាក់ឡើយ។ ដៃគូជីវិតគឺកើតចេញពីភាពស្និទ្ធស្នាលរវាងមនុស្សពីរនាក់សាកសមនឹងគ្នាហើយព្យាយាមគ្រប់បែបយ៉ាងដើម្បីគ្នា, នៅជាមួយគ្នាស្រួលចិត្តរៀងខ្លួន, ពេញចិត្តនឹងជួយ និងកំដរគ្នាដើរទៅមុខរហូត។ ពាក្យថាដៃគូជីវិតនេះដែរ មិនមែនសុទ្ធតែសំដៅទៅលើទំនាក់ទំនងបែបរ៉ូមែនទិករវាងមនុស្សពីរនាក់នោះទេ។ ម្នាក់នោះក៏អាចជាសមាជិកក្រុមគ្រួសាររបស់អ្នក, មិត្តភក្តិ, គ្រូបង្រៀន ឬសិស្សច្បង។ល។ ឥឡូវសាកមកផ្ទៀងចំនុចទាំង៥ខាងក្រោម និងយកមកគិតពីមនុស្សជុំវិញខ្លួនរបស់អ្នកមើល៎។ ចង់ដឹងថាអ្នកបានជួបដៃគូជីវិតដោយមិនដឹងខ្លួនហើយ ឬនៅ? រូបតំណាង

នៅក្នុងជីវិតរបស់មនុស្សប្រុស មានមនុស្សស្រី២រូបដែលសំខាន់ជាងគេបំផុត

មានរឿងមួយដែលមនុស្សស្រីគ្រប់រូបត្រូវតែដឹង គឺថាក្នុងបេះដូងរបស់បុរសគ្រប់រូបតែងតែមានទុកមនុស្សស្រីពីររូបដែលសំខាន់ជាងគេបំផុត។ អ្នកម្តាយបង្កើតរបស់គាត់ យើងអាចនិយាយបានថា អ្នកម្តាយគឺជាមនុស្សម្នាក់ដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបទូទាំងពិភពលោក។ ហើយបើនិយាយពីជម្រៅបេះដូងរបស់បុរសគ្រប់រូបវិញ អ្នកម្តាយគឺជាមនុស្សស្រីម្នាក់ដ៏អស្ចារ្យ, ផ្អែមល្ហែម និងគួរអោយគោរពកោតខ្លាចបំផុត។ មិនថាបុរសម្នាក់នោះគឺជាមនុស្សដែលរឹងមាំ និងពូកែអត់ធ្មត់ប៉ុណ្ណានោះទេ តែនៅចំពោះមុខអ្នកម្តាយរបស់ខ្លួនគាត់នៅតែជាក្មេងប្រុស​ម្នាក់ និងរមែងញិកញ៉ក់ទៅតាមធម្មជាតិរបស់មនុស្សម្នាក់ៗដដែរ។ អ្នកម្តាយគឺជាមនុស្សស្រីម្នាក់ដែលផ្តល់កំណើតហើយចិញ្ចឹមបីបាច់ និងផ្តល់នូវក្តីស្រលាញ់ដ៏ធំអនេកដល់គាត់។ ទោះបីស្ថិតក្នុងវ័យកុមារភាព,...

ហាមធ្វើរឿងទាំង៤នេះ ពេលទៅលេងផ្ទះគេលើកដំបូង

យើងជឿជាក់ថាមនុស្សម្នាក់ៗមានទម្លាប់រៀងៗខ្លួន រាល់ពេលទៅលេងផ្ទះនរណាម្នាក់។  ជាពិសេសយើងត្រូវតែដឹងពីរបៀបរក្សាឥរិយាបទគួរធ្វើយ៉ាងណា នៅពេលទៅលេងផ្ទះគេជាលើកដំបូង និងអ្វីដែលមិនត្រូវប្រព្រឹត្តដើម្បីជៀសវាងខ្មាសគេ និងអាម៉ាស់មុខដល់ម្ចាស់ផ្ទះផងដែរ។ ទោះបីជាម្ចាស់ផ្ទះជាប្រុសឬស្រីក៏ដោយ ពួកគេតែងតែមានកន្លែងឬបន្ទប់ផ្ទាល់ខ្លួនដែលមិនចូលចិត្តអោយអ្នកដទៃមកប៉ះ ឬចូលក្នុងកន្លែងនោះទេ។ ដូច្នេះអ្នករាល់គ្នាគួរតែយកចិត្តទុកដាក់លើចំនុចទាំង៤ខាងក្រោមនេះ៖ ១ ដោះស្បែកជើង មុននឹងឈានជើងចូលក្នុងផ្ទះ មានមនុស្សមួយចំនួនមានទម្លាប់មិនដោះស្បែកជើងនៅក្នុងផ្ទះរបស់ខ្លួននោះទេ។ ប៉ុន្តែជាការគួរសមយើងត្រូវតែដោះស្បែកជើងមុននឹងឈានជើងចូលក្នុងផ្ទះនរណាម្នាក់។ លុះត្រាតែម្ចាស់ផ្ទះមិនព្រមអោយយើងដោះស្បែកជើងតែប៉ុណ្ណោះ។...
error: Content is protected !!